ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃើញ​អូន​ឈរ​ម្នាក់ឯង ស្អាត​មែន​បាន​ចេះតែ​បុក​អូន លោក​ប៉ូលិស​ជួយ​ផង នាំទៅ​ប៉ុស្តិ៍​ប៉ូលិសទាំងអស់​ទៅ ដើម្បី​និយាយ​គ្នា​ដឹង​ខុសត្រូវ

ឃើញ​អូន​ឈរ​ម្នាក់ឯង ស្អាត​មែន​បាន​ចេះតែ​បុក​អូន លោក​ប៉ូលិស​ជួយ​ផង នាំទៅ​ប៉ុស្តិ៍​ប៉ូលិសទាំងអស់​ទៅ ដើម្បី​និយាយ​គ្នា​ដឹង​ខុសត្រូវ

ភ្នំពេញៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ប្រមាណ​ជា១រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវបំបែក​មហាវិថី​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ៦៣(ត្រសក់ផ្អែម) ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ យ៉ាងហោច​ក្បាល​ព្រួញ​កណ្ដាល​ទ្រូងផ្លូវ​ចំនួន១ ត្រូវ​រងគ្រោះ​ដោយសារ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ឡិច​ស៊ី​ស RX330 បើកបរ​ដោយ​បុរស​ម្នាក់ បាន​ស្ទុះ​ទៅ​ព្រលះ​ពេញទំហឹង បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​នោះ​ធ្វើដំណើរ​ពី​កើតមក​លិច​តាម បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ទំនង​អ្នកបើកបរ​ងងុយ​មួយភាំង ហើយ​ម្យ៉ាង​ឃើញ​ដូច​ស្រវឹង​ផង​នោះ ក៏​ស្ទុះ​ទៅបុក​ក្បាល​នាគ​ធ្វើ​អំពី​ថ្ម លាន់​ប្រាវ​ដូច​រន្ទះ​តែម្ដង។ ប្រភព​ដដែល​បន្តថា បន្ទាប់មក​គេ​ឃើញ​មនុស្ស​ប្រុស២នាក់ ចុះ​ពីលើ​រថយន្ត ហើយ​ដើរទៅ​ឡើង​រថយន្ត​ផ្សេង ជិះ​ចេញទៅ​បាត់ បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ។ សមត្ថកិច្ច​ក៏បាន​ចុះទៅ​ដល់​បាន​ប្រាប់ថា រថយន្ត​បង្កហេតុ​ម៉ាក ឡិច​ស៊ី​ស (Lexus RX330) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-7752។ រថយន្ត​នេះ ត្រូវបាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​ធ្វើការ​វាស់វែង​រួចរាល់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya