ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង៣នាក់ បន្ទាប់ពី​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​យ៉ាង​អនាធិបតេយ្យ

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង៣នាក់ បន្ទាប់ពី​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​យ៉ាង​អនាធិបតេយ្យ

តាកែវៈ ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ត្រពាំង​កប្បាស ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ។

ក្មេង​ទំនើង​ទាំង៣នាក់ ទី១.ឈ្មោះ ស៊ិន ទិវា ភេទ​ប្រុស អាយុ១៧ឆ្នាំ (មុខសញ្ញា​ជួញដូរ​សា​ធាតុ​ញៀន) រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែ ទី២.ឈ្មោះ សុខ លី​ហុង ភេទ​ប្រុស អាយុ១៧ ឆ្នាំ (មុខសញ្ញា​សេព​សារធាតុ​ញៀន) រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ទី៣.ឈ្មោះ សេង ចាន់​ម៉ា ហៅ ឆាង ភេទ​ប្រុស អាយុ១៧ឆ្នាំ(មុខសញ្ញា​សេព​សារធាតុ​ញៀន) រស់នៅ​ភូមិ​ព្រៃ​ឈើទាល​ក្រោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ។

ក្រោយពី​ទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្មេង​ទំនើង២ក្រុម ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា នៅ​ចំណុច​បណ្ដោយ​ផ្លូវ១៣២ លើទឹក​ដី ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្ត​តាកែ ទើប​កម្លាំង​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ត្រាំកក់ បាន​ចុះ​សហ​ការណ៍​ជាមួយ​ប៉ុស្ដិ៍នគរបាល​ជាងទង និង​ប៉ុស្ដិ៍នគរបាល​តា​ភេ​ម ដេញ​ស្ទា​ក់បាន​ដល់​ចំណុច​ភូមិ​ត្រពាំង​កប្បាស ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ជនសង្ស័យ​ចំនួន៣ នាក់ ប្រដាប់​ដោយ ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន៣ដើម ជិះ​ម៉ូតូ១គ្រឿង​ម៉ាក Airblack ជិះ​ប​ម្បុ​ក​សមត្ថកិច្ច​ហើយ​ព្យាយាម​ជិះ​គេចខ្លួន ហើយ​បន្ថែម​ល្បឿន​យ៉ាង​លឿន​បាន​ប្រហែល១០០ម៉ែត្រ ក៏​ធ្លាក់​គ្រលុក​ដួល​ខ្លួនឯង បណ្ដាល​ឲ្យ​របួសធ្ងន់១នាក់ ឈ្មោះ ស៊ិន ទិវា  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya