ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បំបែកសំណុំរឿង​ឃាតកម្ម​លើ​អ្នក​បើកឡាន​តាក់ស៊ី ឃាត់ខ្លួន៤នាក់

បំបែកសំណុំរឿង​ឃាតកម្ម​លើ​អ្នក​បើកឡាន​តាក់ស៊ី ឃាត់ខ្លួន៤នាក់

ខេត្តបន្ទាយមានជ័យ ៖  ក្រោយពី​មាន​អំពើ​វាយ​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​ម្នាក់​នៅក្នុង​ក្រុង​សិរីសោភ័ណ​ហើយ​ដឹក​សព​តាម​រថយន្ត​ជនរងគ្រោះ​ទៅឱ្យ​តាអាចារ្យ​ដុត​សព​ចោល​ក្នុង​វត្ត​ពង្រ​កង​វ៉ា ក្រុង​សិរីសោភ័ណ ដើម្បី​បំបាត់​ភ​ស្ថុ​តាង។ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​ក្រោយ​កើតហេតុ៣ទៅ៤ម៉ោង​ចន្លោះ​ពី​ល្ងាច ថ្ងៃទី២២ និង​ដល់​យប់​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពី​មាន​អំពើ​ឃាតកម្ម​កើតឡើង​កាលពី​វេលា​ម៉ោង១និង៣០នាទី​រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ផ្លូវ​ចូលទៅ​ចំការ​ត្របែក ក្បែរ​វត្ត​ចំការ​ខ្នុរ ស្ថិតក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ការ​បំបែកសំណុំរឿង​ឃាតកម្ម​ខាងលើ​ដោយ​ជោគជ័យ​ត្រូវគេ​មើលឃើញថា ក្រោម​ការអនុវត្ត​តាម​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចាត់តាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ធ្ងន់ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​សហការ​និង​នគរបាល​ក្រុង​សិរីសោភ័ណ ក្នុងនោះ​ក៏មាន​ការសម្របសម្រួល​នីតិវិធី ពី លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ផងដែរ។

ជនសង្ស័យ​ទាំង៤នាក់​រង​ការឃាត់ខ្លួន​មានឈ្មោះ ១,ហេង ឃៀង ភេទ​ប្រុស​អាយុ២៣ឆ្នាំ ប្រកបមុខរបរ​ជា​គ្រូបង្រៀន រស់នៅ​ភូមិ ៣ សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ជននេះ​ជា​អ្នក​មេខ្លោង​ផ្តួចផ្តើម​គំនិត​រៀបចំ​គម្រោង​សម្លាប់ ជនរងគ្រោះ ២,នួន មេត្តា​ហៅ​ម៉ៅ ភេ​ប្រុស​អាយុ២១ឆ្នាំ រស់នៅ​ភូមិ៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ៣,ផាន ចាវ ភេទ​ប្រុស​អាយុ២១ឆ្នាំ រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ និង៤,ចៅ សុវណ្ណ​ហៅ​កាន់ ភេទ​ប្រុស​អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​បារ៉ែត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជនសង្ស័យ​ទាំង៣នាក់​ជា​អ្នកផ្សំគំនិត។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ជា រដ្ឋ​ថុល ភេទ​ប្រុស​អាយុ២៨ឆ្នាំ ប្រកបមុខរបរ​អ្នករត់​រថយន្ត​តាក់ស៊ី រស់នៅ​ភូមិ៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ។

លោកស្នងការ​រង​បាន​ប្រាប់​ឱ្យដឹងទៀតថា រវាង​ជនរងគ្រោះ​ឈ្មោះ ជា រដ្ឋ​ថុល និង​ជនសង្ស័យ​ជា​មេខ្លោង​ឈ្មោះ​ហេង ឃៀង​ជា​អ្នករៀបចំ​គម្រោង​សម្លាប់​ជនរងគ្រោះ ពួកគេ​មាន​ទំនាក់ទំនង​ស្នេហា​ត្រីកោណ​ជាមួយគ្នា ដោយ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​លួចលាក់​ជាមួយ​ជនរងគ្រោះ បាន​ផ្តាច់​ចំណងស្នេហា​ពី​ជនរងគ្រោះ​ទៅ ស្រលាញ់​រស់នៅ​ជាមួយនិង​ជនសង្ស័យ​ឈ្មោះ​ហេង ឃៀង ក្រោយពី​បង្កើតឡើង​នូវ​ស្នេហា​ត្រីកោណ​បែប​នោះ​រួចហើយ ។

រវាង​ជនរងគ្រោះ​ឈ្មោះ ជា រដ្ឋ​ថុល និង​ជនសង្ស័យ​ឈ្មោះ​ហេង ឃៀង តែងតែមាន​ការឈ្លោះគ្នា​គំរាម​សម្លាប់​គ្នា​ទៅវិញទៅមក​ជា​បន្តបន្ទាប់។លុះ​ក្រោយមក​ជនសង្ស័យ​និង​បក្ខពួក​បានរៀបចំ​គម្រោង​ដើម្បី​សម្លាប់​ជនរងគ្រោះ​ចំនួន៥ទៅ៦លើក​មកហើយ តែ​មិនបាន​សម្រេច ដោយ​ឱ្យ​បក្ខពួក​ជនសង្ស័យ​ហៅ​ជនរងគ្រោះ​ជា​អ្នករត់​រថយន្ត​តាក់ស៊ី មក​យក​ម៉ូយ ប៉ុន្តែ​ជនរងគ្រោះ​មិន​មក​នោះឡើយ ហើយ​ពួកគេ​ក៏​ថែមទាំង​រៀបចំ​គម្រោង​ហើយ​ជាស្រេច​ផងដែរ​ទៅប្រាប់​តាអាចារ្យ​នៅក្នុង​វត្ត​ពង្រ​កង​វ៉ា ស្ថិតក្នុង​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោ​ភ័យ ថា២ទៅ៣ថ្ងៃ​ទៀត និង​មាន​បងប្អូន​នៅ​ប្រទេស​ថៃ​ក្រីក្រ​ឈឺ​កើត​មហារីក​មិនអាច​ព្យាបាល​បាន​ហើយ​និង​ស្លាប់​យកមក​ដុត​នៅក្នុង​វត្ត​ពង្រ​កង​វ៉ា​នោះ​តែម្តង​ដោយ​ឱ្យ​តាអាចារ្យ​ត្រៀម​ក្តា​ម្ឈូស​ទុកជា​ស្រេច​ទៀតផង នៅពេលនោះ​តាអាចារ្យ​ក៏​ជឿ​ក៏បាន​ត្រៀម​ក្តា​ម្ឈូស​រួចហើយនោះ​ផងដែរ។

លោក​ស្នងការរង​ប្រាប់ឱ្យដឹង​ទៀតថា​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ស្រាប់តែ​ក្រុម​ជនសង្ស័យ មាន​អ្នកខ្លះ​ក្លែងខ្លួន​ពាក់​សម្លៀកបំពាក់​បន្លំ​ជា​សមត្ថកិច្ច ក៏បាន​រៀបចំ​គម្រោង​ម្តងទៀត​ហៅ​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​មក​ដឹក​ម៉ូយ​នៅ​ចំណុចកើតហេតុ​ខាងលើ​ថា​មាន​ម៉ូយ​ទៅ​ក្រុង​ប៉ោយប៉ែត។បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​បើករថយន្ត​លុច​ស៊ី​សមី​នី៣០០ ពណ៌​លឿង មក​យក​ម៉ូយ​តាម​ការ​ណាត់ជួប​របស់​ក្រុម​ជនសង្ស័យ នៅ​កន្លែង​ស្ងាត់​ខាងលើ ។

នៅពេល​មកដល់​កនលែង​ណាត់​ជួន​ក៏​ក្រុម​បក្ខពួក​ជនសង្ស័យ​នាំគ្នា​ចាប់​ជនរងគ្រោះ​រុំ​មុខ​និង​ក្រណាត់​វាយ​សម្លាប់​ដាក់​ក្នុង​រថយន្ត​ជនរងគ្រោះ ដឹក​ឆ្ពោះទៅ​វត្ត​ពង្រ​កង​វ៉ា។ នៅពេល​ដល់​វត្ត​តាអាចារ្យ​ក៏បាន​រៀបចំ​ដុត​សព​ចោល​តែម្តង បន្ទាប់ពី​រវាង​តាអាចារ្យ​និង​ជនសង្ស័យ​បាន​និយាយ​គ្នា​រួច​ទៅហើយនោះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានបញ្ជាក់​ឱ្យដឹងទៀតថា​អំពើ​ឃាតកម្ម​នោះ​ត្រូវបាន​អ្នកភូមិ​ឃើញ ហើយ​មក​សួរ​សមត្ថកិច្ច​ថា​មាន​សមត្ថកិច្ច​ចាប់​មនុស្ស​ដាក់​រថយន្ត​នៅ​ចំណុចកើតហេតុ​មាន​បញ្ហា​អ្វី។សមត្ថកិច្ច​ស្រាវជ្រាវ​ទៅ​នៅ​ថ្ងៃកើតហេតុ​គ្មាន​សមត្ថកិច្ច​ណា​ចាប់​មនុស្ស​នោះឡើយ។បន្ទាប់មក​ក៏មាន​ការភ្ញាក់ផ្អើល​ឆោឡោ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយ​បាត់​ជនរងគ្រោះ​មិនដឹង​ទៅ​ទីណា​ហើយក៏​បានមក​ប្តឹង​សមត្ថកិច្ច។

កម្លាំង​នគរបាល​ក៏​ចាប់ផ្តើម បើក​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទៅដល់​វត្ត​ពង្រ​កង​វ៉ា ហើយ​សាច់ញាតិ​ជនរងគ្រោះ​បានឃើញ​ផួយ ជនរងគ្រោះ​ដាក់​ជាប់​ក្នុង​រថយន្ត​ត្រូវបាន​ជនសង្ស័យ​រុំ​សព​មក​ដុត​នៅ​វត្ត​ពង្រ​កង​វ៉ា ទើប​សមត្ថកិច្ច​សនិដ្ឋាន​ថា សព​ជនរងគ្រោះ​ត្រូវបាន​គេ​យកមក​ដុតចោល​ក្នុង​វត្ត និង​សួរនាំ​តា​អាចារ​រ្យ​ថា​មាន​មនុស្ស​មួយក្រុម​ប្រាប់ថា​មាន​បងប្អូន​គេ​ឈឺ​ស្លាប់​នៅ​ប្រទេស​ថៃ​ដឹក​សព​យក​ដុត​នៅក្នុង​វត្ត​នេះ ទើប​គាត់​ជាតា​អាចារ្យ​ដុត​សព​នោះ​តែម្តង។ពួកគេ​ជន​ស​ង្ស​យ​ប្រាប់​តាអាចារ្យ​ទៀយ​ថា បន្តិចទៀត​មាន​សាច់ញាតិ​មក​រើសយក​ឆ្អឹង​នោះ​ហើយ ពួកគេ​ក៏​នាំគ្នា​ជិះ​រថយន្ត​ទៅ​បាត់។

ក្រោយពី​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​រួចហើយ សមត្ថកិច្ច​ក៏បាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់៤នាក់​ខាងលើ​ចំណែក​រថយន្ត​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ជិះ​យកទៅ​លាក់ទុក​នៅផ្ទះ​បងប្អូន​នៅ​ស្រុក​ស្វាយចេក។ជនសង្ស័យ​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya