ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តពាត់ដំបង ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តពាត់ដំបង ម្នាក់ ករណី​គ្រឿងញៀន

ខេត្តបាត់ដំបង៖ កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ​ផ្ទះរ​បស់ជនស​ង្ស័​យ នៅ​ភូមិ​ចំការ​សំរោង១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​យុវជន​រូបនោះ​បាន​ថត​វីដេអូ​បង្ហាញ​សកម្មភាព​ខ្លួនឯង​កំពុងតែ​ជក់​ថ្នាំ ហើយ​បង្ហោះ​បង្អួត​គេឯង​តាម​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀតផង។

ជនសង្ស័យ​មានឈ្មោះ សុខ ពិតប្រាកដ ហៅ​តឿ អាយុ២៥ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ខាងលើ ហើយ​ជនសង្ស័យ​បាន​ថត​បង្ហោះ​វីដេអូ​ជក់​ថ្នាំញៀន​នេះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​របស់ខ្លួន​ឈ្មោះ Pa Sethyka កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១។ ក្រោយ​ឃើញ​ឃ្លិប​វីដេអូ​នោះបាន១ថ្ងៃ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​តែម្តង។ ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឆែកឆេ​រ​រកឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ICE (ម៉ា​ទឹកកក) ចំនួន៧ថង់ មាន​ទម្ងន់២២,២៦ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន១ សម្ភារ​សម្រាប់​ជក់​ថ្នាំ និង​វត្ថុតាង​មួយចំនួនទៀត។ក្រោយ​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ជនសង្ស័យ​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ហើយ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya