ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ឡានក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​បើក​លឿន ក្រឡាប់​ចូល​ស្រែ​ស្លាប់​ម្នាក់​របួស​ច្រើន​នាក់​

ឡានក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​បើក​លឿន ក្រឡាប់​ចូល​ស្រែ​ស្លាប់​ម្នាក់​របួស​ច្រើន​នាក់​

ពោធិ៍សាត់ ៖ នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច គីឡូម៉ែត្រ​លេខ​១៣៩ ស្ថិតក្នុង​ភូមិ​ផ្គោ​ល តូច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ ។​
រថយន្ដ ក្រឡាប់​បង្កឱ្យមាន​មនុស្ស​ស្លាប់​ពាក់ ស្លាក​លេខ​ភ្នំពេញ 3B-1557 ពណ៌​ស លាយ​ខៀវ ដែល​មុនពេល​កើតហេតុ​បាន ធ្វើដំណើរ​ពី​លិច​មក​កើត ។ លុះ​ពេល​មក ដល់​ចំណុចកើតហេតុ​រថយន្ដ​ក៏បាន​ដាច់​កង​ក្រោយ​ផ្នែក​ខាងឆ្វេង គ្រា​ដែល​ល្បឿន រថយន្ដ​លឿន​ផង​នោះ​បណ្ដាលឱ្យ​រេ​ចង្កូត ពេញ​ផ្លូវ រួច​ក៏​ក្រឡាប់​ចូលក្នុង​ស្រែ​ខាង ស្ដាំ​ដៃ
​តែម្ដង ។ ភ្លាមៗ​នោះ​អ្នកដំណើរ ក្នុង​រថយន្ដ​ម្នាក់​បាន​ស្លាប់ និង​ច្រើន​នាក់ ទៀត​រងរបួស​ស្រែកថ្ងូរ​ពេញ​ក្នុង​រថយន្ដ​។​
​បច្ចុប្បន្ន​រថយន្ដ​បង្កឱ្យមាន​មនុស្ស ស្លាប់ និង​របួស​របស់​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​
​គួររំលឹកថា រថយន្ដក្រុង​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​កើតមាន​ករណី ស្រដៀង​គ្នា​នេះ​ជាច្រើនលើក​មកហើយ បង្កឱ្យមាន​អ្នកស្លាប់ និង​របួស ។ ការ ដែល​កើតមាន​ឧ​ប្ប​ត្ដិ​ហេតុ​ជា​បន្ដបន្ទាប់ ខាងលើនេះ​តាម​ការ​បង្ហើប​ពី​ក្រុមហ៊ុន រថយន្ដ​ដឹក​អ្នកដំណើរ​មួយចំនួន​ឱ្យដឹងថា ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​មិនមាន​រថយន្ដ​ថ្មីៗ​នោះ ទេ ហើយ​រថយន្ដ​ដែល​កំពុង
​ប្រកប​ដឹក អ្នកដំណើរ​នេះ​សុទ្ធសឹង​ជា​រថយន្ដ​ចាស់ៗ យកមក​បាញ់ថ្នាំ លាប​ពណ៌​ឱ្យ​ល្អមើល តែ​ពី​ខាងក្រៅ ប៉ុន្ដែ​វា​ផុយស្រួយ និង​បង្ក ឱ្យ​អ្នកដំណើរ​មាន​គ្រោះថ្នាក់​ខ្លាំងណាស់  ដូចជា​ករណី​រថយន្ដ​កំពុងបើក​ហើយ​ដាច់​កង់​អ៊ី​ក​ចឹ​ង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya