ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ១៧នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ១៧នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ នៅ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នេះ​បាន​បញ្ជូន ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ១៧នាក់ រួម និង​ថ្នាំញៀន​ចំនួន ៨៦កញ្ចប់ (ប្រភេទ​ម៉ា​ទឹកកក) ទៅ​តុលាការ ។

ជនសង្ស័យ​ប្រុស​ស្រី​ទាំង ១៧នាក់​នេះ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​រយៈពេល ២ថ្ងៃ​ផ្សេងគ្នា រួមមាន៖១/ ឈ្មោះ ប៊ុត ទិ​ត្យ​សុភា​វី ហៅ​ស្រីណូ ភេទ​ស្រី អាយុ ២៣ឆ្នាំ , ២/ ឈ្មោះ ហុក ហុងកុង ភេទ​ប្រុស អាយុ ៣៩ឆ្នាំ ត្រូវបាន​កម្លាំង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ ជាមួយ​សមត្ថ កិច្ច​ជំនា​យ​នៃ​កា​រិ​យ​ល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ ខ្លួន​បាន កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលា​ម៉ោង១៨:00នាទី នៅ​ចំនុច លើផ្លូវ​រថភ្លើង ភូមិ១ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រួម និង​ដកហូត​បាន​ក្រាម​ព​ណ៍ស​ថ្លា​ចំនួន ៥កញ្ចប់ (ប្រភេទ​ម៉ា ទឹកកក) លុះដល់​វេលា​ម៉ោង១៩:១០នាទី នៅ​ចំណុច និង​ថ្ងៃ​ដដែល អាវុធហត្ថ​ខណ្ឌដូនពេញ និង​កម្លាំង​ជំនាញ បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ស្វែងរក​បន្ត រហូត​ឈានដល់ ការឃាត់ខ្លួន​ជនសង្ស័យ ១នាក់​ទៀត ដែលជា​ក្មេងប្រុស​អ​និតិ​ជន(ក្មេង​អាយុ​ក្រោម ១៤ឆ្នាំ) ឈ្មោះ ឃុន សំណាង ភេទ​ប្រុស អាយុ១១ឆ្នាំ រួម និង​ដកហូត​បាន​ក្រាម​ព​ណ៍ស​ថ្លា​ចំនួន ៥៣កញ្ចប់(ប្រភេទ​ម៉ា​ទឹកកក) ដែល​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ២នាក់ ខាងលើ ប្រើ​ឲ្យ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ឲ្យ​រូបគេ។ ចំណែក ក្មេងប្រុស ឈ្មោះ ឃុន សំណាង ជា​អ​និតិ​ជន(ក្មេង​អាយុ​ក្រោម ១៤ឆ្នាំ) ត្រូវបាន​សមត្ថកិច្ច​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ជូនទៅ​ឲ្យ​មន្ទីរ​សង្គមកិច្ច ដើម្បី​គ្រប់គ្រង​វិញ។

បន្ទាប់ពី​បង្ក្រាប​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ២នាក់ ខាងលើ រួចមក អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ១៥នាក់ ផ្សេងទៀត នៅ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្នុងនោះ​មាន៖

១/ ឈ្មោះ ចាន់ សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ ២០ឆ្នាំ , ២/ ឈ្មោះ ថៃ សុខ​ឡាង ភេទ​ស្រី អាយុ ២៦ឆ្នាំ , ៣/ ឈ្មោះ ទេព កុសល ភេទ​ប្រុស អាយុ ៣៣ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​បង្ក្រាប និង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង១៦:០០នាទី នៅ​ចំណុច លើផ្លូវ​រថភ្លើង ភូមិ២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួម និង​ដកហូត​បាន​ក្រាម​ព​ណ៍ស​ថ្លា​ចំនួន ២៧កញ្ចប់(ម៉ា​ទឹកកក)៤/ ឈ្មោះ ញ៉េ ច​ន ភេទ​ប្រុស អាយុ ២៥ឆ្នាំ , ៥/ ឈ្មោះ លាង វិច្ឆិកា ភេទ​ប្រុស អាយុ ២៣ឆ្នាំ , ៦/ ឈ្មោះ អ៊ុ មករា ហៅ​ដូង ភេទ​ប្រុស អាយុ ៣២ឆ្នាំ ត្រូវបាន​កម្លាំង​ជំនាញ ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប និង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង០៧:០០នាទី នៅ​ចំណុច​ប្លុក​សំណង់​មិន​រៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ រួម និង​ថ្នាំញៀន១កញ្ចប់(ម៉ា​ទឹកកក)៧/ ឈ្មោះ ម៉ុ​ន សាមុត ភេទ​ប្រុស អាយុ ២០ឆ្នាំ , ៨/ ឈ្មោះ ហេង គឹមហុង ភេទ​ប្រុស អាយុ ១៧ឆ្នាំ , ៩/ ឈ្មោះ សុខ ម៉េង ភេទ​ប្រុស អាយុ ២៣ឆ្នាំ , ១០/ ឈ្មោះ​សឹង សុ​ទន់ ភេទ​ប្រុស អាយុ ១៧ឆ្នាំ , ១១/ ឈ្មោះ ណាត ណៃ ភេទ​ប្រុស អាយុ ២០ឆ្នាំ , ១២/ ឈ្មោះ នួន ស៊ុយ​ជាំ​ង ភេទ​ប្រុស អាយុ ១៥ឆ្នាំ , ១៣/ ឈ្មោះ វឿន ធា ភេទ​ប្រុស អាយុ ២១ឆ្នាំ , ១៤/ ឈ្មោះ​ស៊ីវ យូ​ស៊ា ភេទ​ប្រុស អាយុ ១៧ឆ្នាំ១៥/ ឈ្មោះ​ដុស ប៉ង ភេទ​ប្រុស អាយុ ២១ឆ្នាំ ត្រូវបាន​កម្លាំង មូលដ្ឋាន​អាវុធហត្ថ​ដូនពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង១២:០០នាទី នៅ​ចំណុច ភូមិ២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ខណៈពេលដែល​ពួកគេ កំពុង​ប្រមូល​ផ្តុំគ្នា​ពួន សំងំ ជក់​គ្រឿងញៀន បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿង ញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើ​តេស្ត​ទឹកនោម ក៏ដូចជា​ចម្លើយសារភាព​របស់​ពួកគេ គឺ​ពិតជា​ជាប់​ពាក់ព័ន្ធ និង​ប្រាស់​គ្រឿងញៀន ពិតប្រាកដ​មែន៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya