ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើង ខណៈដែលបុរសម្នាក់បានបើករថយន្តហ៊ីយ៉ាន់ដាយតាមច្រកផ្លូវព្រែក ទាល់ បំណងឡើងផ្លូវ២៧១ បានជ្រុលចង្កូតបុកបង្គោលរបងមន្ទីរពេទ្យរុស្ស៊ីពេញទំហឹង បណ្តាលឲ្យ បាក់អស់ចំនួន៣ដើម ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ។
យោង តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខកំពង់ចាម 3A-1413 បើកបរតាមបណ្តោយផ្លូវបេតុង ច្រកចូលព្រែកទាល់ ក្នុងទិសដៅពីត្បូងទៅជើង បំណងឡើងផ្លូវលេខ២៧១ លុះមកដល់ ចំណុចកើតហេតុ បានជ្រុលចង្កូតរថយន្តទៅបុកបង្គោលរបងពេទ្យរុស្ស៊ីពេញទំហឹង បណ្តាលឲ្យបាក់អស់៣ដើម រងការខូចខាត ចំណែករថយន្តគៀបជាប់
បង្គោលរបងទៅមុខលែងរួច ៕