បន្ទាយមានជ័យ: គិតត្រឹមថ្ងៃទី២២ ខែតុលា មានសាលារៀន១២៣ ក្នុងចំណោម២៤៩កន្លែង ដែលទឹកជំនន់លិចទាំង២ដំណាក់កាលត្រូវបានបើកដំណើរឡើងវិញ។ មន្ទីរអប់រំយកចិត្តទុកដាក់លើសុវត្ថិភាពសិស្ស គ្រូ និងកម្មវិធីសិក្សាបន្ទាប់ពីរាយការណ៍ពីសាលាខូចខាត។
លោក យ៉ែម ប៊ុនឆាត ប្រធានការិយាល័យរដ្ឋបាល មន្ទីរអប់រំខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី១២ តុលាថា ដោយសារទឹកជំនន់ទាំងពីរដំណាក់កាលបានស្រកចុះនោះ មកត្រឹមថ្ងៃនេះ ក្នុងចំណោមសាលារៀនសាធារណៈ២៤៩កន្លែងក្នុងខេត្តដែលរងគ្រោះលិចលង់ កន្លងមក ឥឡូវបានបើកដំណើរការវិញ ១២៣កន្លែងក្នុងនោះមាន ការិយាល័យអប់រំស្រុក៣ស្រុក, មត្តេយ្យ៧, បឋមសិក្សា៩៥, អនុវិទ្យាល័យ១៣និងវិទ្យាល័យ៥។
លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី២២ តុលាថា “គ្រប់សាលារៀន ដែលស្ដារ អោយដំណើរការឡើងវិញ ក្រោយទឹកជំនន់ស្រកគឺ មនុស្សចាស់និងគ្រូៗចូល ចូលទៅមុនទាំងក្នុងសាលានិងក្នុងថ្នាក់ ហើយរុករកគ្រប់កន្លៀត កុំអោយមានសត្វមានពិស និងឧបទ្ទហេតុកើតឡើងដល់សិស្ស”៕
» ព័ត៌មានជាតិ » សាលារៀនខ្លះមិនអាចបន្តការសិក្សាបាន ព្រោះនៅលិចលង់