ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ក្នុង​ល្បឿន​លឿន បាន​ប៉ះ​មួយ​ម៉ូតូ​ដឹកឈើ​មួយគ្រឿង ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់២-៣ត្រឡប់ ផ្ញា​រ​ជើង​ច្រងាង

បុរស​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ក្នុង​ល្បឿន​លឿន បាន​ប៉ះ​មួយ​ម៉ូតូ​ដឹកឈើ​មួយគ្រឿង ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់២-៣ត្រឡប់ ផ្ញា​រ​ជើង​ច្រងាង

ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង៣ និង១៥នាទី​យប់​ឈានចូល ថ្ងែ​ទី២៣ ខែកក្កដា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បុរស​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ក្នុង​ល្បឿន​លឿន បាន​ប៉ះ​មួយ​ម៉ូតូ​ដឹកឈើ​មួយគ្រឿង ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់២-៣ត្រឡប់ ផ្ញា​រ​ជើង​ច្រងាង ខ្ទេច​ស្ទើរតែ​ទាំង​ស្រង់។

មុនពេល​កើតហេតុ គេ​ឃើញ បុរស​ម្នាក់​បើករថយន្ត កាមរី​បា​ឡែ​ន មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN- 0617 ធ្វើដំណើរ​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ខណ:ពេលធ្វើ​ដំណើរ មកដល់​កន្លែងកើតហេតុ​ខាងលើ បាន​បើក​ទៅ​ប៉ះគ្នា​ជាមួយ​ម៉ូតូ​ដឹកឈើ​មួយគ្រឿង ដែល​ធ្វើដំណើរ ស្រប​ទិស​គ្នា ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ញា​រ​ជើងទ្រ​មេឃ រង​ការខូចខាត​ខ្ទេចខ្ទី​ស្ទើរតែ​ទាំង​ស្រង់ ចំណែក​អ្នកបើកបរ បាន​ហោះ​ផ្លោង​ចេញពី​ក្នុង​រថយន្ត រងរបួស​ធ្ងន់ធ្ងរ ស្ទើរតែ​បាត់បង់​ជីវិត ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ ជួយ​ទាក់ទង​ទៅ​រថយន្ត​សាមុយ​ឲ្យ​មក​ដឹក​ប​ញ្ចូ​ន​យកទៅ​សង្គ្រោះបន្ទាន់ភ្លាមៗតែម្តង​នៅ​មន្ទីរពេទ្យ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya