ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គាស់​បន្ទប់​ជួល

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គាស់​បន្ទប់​ជួល

ភ្នំពេញ៖ កាលពី​ថ្ងៃទី២២ខែកក្កដា​ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនសង្ស័យ​មានឈ្មោះ វ៉េរ បញ្ញា ភេទ​ប្រុស​អាយុ១៨ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក និង​មាន​ស្រុកកំណើត​ភូមិ​ចំការ​ថ្នាំ ឃុំ​វិហារ​សួរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ចំណែក​ជនរងគ្រោះ២នាក់​ដែល​ត្រូវ​ជនសង្ស័យ​គាស់​បន្ទប់​ទី១ឈ្មោះ ជុំ សារ៉ន ភេទ​ស្រី អាយុ៣៣ មុខរបរ កម្ម​ការ​នី​រោងចក្រ ទី២ឈ្មោះ ចាន់ បញ្ញា ភេទ​ប្រុស​អាយុ២៤ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​ជនរងគ្រោះ​ទាំង២នាក់​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយគ្នា​នៅ​ភូមិ​ដំណាក់​ធំ២សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ។

នៅផ្ទះ​ជួល​របស់​ពួកគាត់​តែងតែមាន​បាត់​របស់របរ​ជា​ញឹកញាប់​មិន​ថា​ពេល​ថ្ងៃ​ឬ​យប់​ទេ​តែងតែ​បាត់​រហូតដល់​ថ្ងៃនេះ​សម្ថ​ត​កិច្ច​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​គាស់​បន្ទប់​របស់​ពួកគាត់ រួច​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​កន្លែងកើតហេតុ​តែម្ដង ពួកគាត់​បាន​បន្តទៀត​ថា ពួកគាត់​បានចេញ​មក​ពី​ធ្វើការ​វិញ​ស្រាប់​តែមាន​អ្នកជិតខាង​បាន​ប្រាប់ថា​មាន​ចោរលួច​គាស់​បន្ទប់​ពេលទៅដល់​បន្ទប់​ក៏បាន​ឃើញ​សោ​ដាច់ចេញពីរ​គ្នា​ទើប​ដឹងថា​ចោ​ពិតជា​គាស់​បន្ទប់​គាត់​មែន ហើយ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដើម្បីអោយ​សមត្ថកិច្ច​ចាត់កា​ជនសង្ស័យ​តាមច្បាប់ ។ វត្ថុតាង​ដែល​ជនសង្ស័យ​យកទៅ​ធ្វើ​សកម្មភាព​គាស់​តាម​បន្ទប់​ជួល​មាន​ដែក​លួស​សំរាប់​ឆ្គឹះ​សោរ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya