ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាច​ណ៍​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្លាប់២នាក់ របួសធ្ងន់​ស្រាល​ជាង១០នាក់

គ្រោះថ្នាក់​ចរាច​ណ៍​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្លាប់២នាក់ របួសធ្ងន់​ស្រាល​ជាង១០នាក់

ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស នា​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់២នាក់ និង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ជាង១០នាក់។ នេះ​បើ​យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​ដឹង​នា​ព្រលប់​ថ្ងៃទី២២ ខែកក្កដា​នេះ។

របាយការណ៍​ដដែល​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស គិត​ចាប់ពី​ម៉ោង២៖០០នាទី រសៀល​ថ្ងៃទី២១ ដល់​រសៀល​ម៉ោង២៖០០នាទី រសៀល ថ្ងៃទី២២ ខែកក្កដា​នេះ បានកើត​ឡើង៦លើក (យប់៣លើក) សម្លាប់​មនុស្ស២នាក់ (ស្រី​ម្នាក់) និង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់៦នាក់ និង​របួសស្រាល​មនុស្ស៦នាក់ (ស្រី២នាក់) ខណៈ​អ្នក​មិន​ពាក់​មួយ​សុវត្ថិភាព ពេល​គ្រោះថ្នាក់​មាន៥នាក់។

មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ បណ្ដាលមកពី​បើកបរ​ជែង១លើក បើកបរ​ក្នុងស្ថានភាព​ស្រវឹង១លើក បើកបរ​មិន​ប្រកាន់​ស្តាំ៣លើក (ស្លាប់​ម្នាក់) និង​បើកបរ​មិន​គោរព​សិទ្ធ១លើក (ស្លាប់​ម្នាក់) ។

បើតាម​របាយការណ៍​ដ​ដែល ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ​គឺ រាជធានី​ភ្នំពេញ កើតឡើង៣លើក បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់  និង​របួស​មនុស្ស​ស្រី២នាក់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya