ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​យុវជន​ដែល​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ ហើយ​អះអាងថា កើតឡើង​នៅ​ខេត្តសៀមរាប នាំ​ឲ្យ​បង្ក​ភាពចលាចល

ប៉ូលិស​ឃាត់ខ្លួន​យុវជន​ដែល​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ ហើយ​អះអាងថា កើតឡើង​នៅ​ខេត្តសៀមរាប នាំ​ឲ្យ​បង្ក​ភាពចលាចល

(សៀមរាប)៖ នា​ល្ងាច​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ​ថា យុវជន​ដែល​បង្ហោះ​រូបភាព និង​សរសេរ​ក្នុង Facebook របស់ខ្លួន​ថា មាន​ករណី​ធ្លាក់​យន្តហោះ​នៅ​ខេត្តសៀមរាប ត្រូវបាន​កម្លាំង នគរបាល​អន្តោប្រវេសន៍ នៅ​ព្រលាន​យន្ត​អន្តរជាតិ​សៀ​បរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​យកទៅ​សួរនាំ​ហើយ។

នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ត្រូវ​ហើយ​កម្លាំង​នគរបាល​របស់​យើង និង​កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​រូបគេ បាន​មុននេះ​បន្តិច ហើយ​កំពុង​សួរនាំ​នៅ​ស្នងការដ្ឋាន​ខេត្តសៀមរាប»

នៅពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ លើ​យុវជន​ដែល​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ នៅ​ស្នងការដ្ឋាន​ខេត្ត ហើយ​ចំពោះ​ចំណាត់ការ​យ៉ាងនោះ លោក​នឹង​សុំ​គោលការណ៍​ពី​ថ្នាក់លើ​បន្តទៀត។ លោកស្នងការ បាន​បញ្ជាក់ថា យុវជន​នោះ មានឈ្មោះ ផាង សុ​ជុំ គឺជា​បុគ្គលិក​បម្រើការ​ងារ​លើ​យន្តហោះ របស់​ក្រុមហ៊ុន អាកាសចរណ៍ Sky Angkor Airlines។

សូមជម្រាបថា ហេតុការណ៍​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង នៅពេល​យុវជន​ម្នាក់ ដែលមាន​គណនេយ្យ Facebook ឈ្មោះ «Bondet Panha Vatanak» បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ និង​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Aircraft come to completely stop and safe landed at siem reap» ដែល​នាំ​ឲ្យ​មានការ​បំពុល នូវ​ព័ត៌មាន​មិន​ពិត​នេះ។

ឆ្លើយ​បត​នឹង​ព័ត៌មាន​ដែល​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល និង​យល់ច្រឡំ​យ៉ាងខ្លាំង ដែលថា មាន​ករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ នៅ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នោះ មន្ត្រីជាន់ខ្ពស់​អាកាសច​រណ៍​ស៊ីវិល​កម្ពុជា បាន​ចេញមក​ទាត់ចោល​នូវ​ព័ត៌មាន​មិន​ពិត​នេះ និង​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​យល់ច្រឡំ​ឲ្យ​សោះ គឺ​គ្មាន​ករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ដូច​ការលើកឡើង​ក្នុង Facebook ឡើយ។

នៅ​រសៀល​ថ្ងៃទី២២ ខែកក្កដា​នេះ​ថា ព័ត៌មាន​ដែលថា មានការ​ធ្លាក់​យន្តហោះ​នៅ​ខេត្ត​សៀម គឺជា​ព័ត៌មាន​មិន​ពិត «It was faked news and untrue sources»

ភ្លាមៗបន្ទាប់ពី​យុវជន​នោះ​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ អ្នកយកព័ត៌មាន​អង្គភាព Fresh News ធ្វើការ​ទំនាក់ទំនង​តាម Facebook ដោយបាន​សាកសួរ​ជាមួយ​យុវជន​ឈ្មោះ «Bondet Panha Vatanak» ដោយផ្ទាល់ ហើយ​រូបគេ​និយាយថា ខ្លួន​ធ្វើការ​នៅ​ក្រុមហ៊ុន​អាស​ចរណ៍ និង​ទទួលបាន​រូបភាព​ធ្លាក់​យន្តហោះ​នេះ ពី​មិត្តភក្តិ ហើយក៏​បង្ហោះ​រូបនោះ​លេង​ក្នុង Facebook ដោយ​រូបភាព​នោះ​ជា​រូបភាព​ចាស់ មិនមែន​កើតឡើង​នៅ​ប្រទេស​កម្ពុជា​នោះទេ។

យ៉ាងណាក៏ដោយ​នោះ ក្រោយ​បង្ហោះ​រូបភាព​នេះ​រួច​មួយ​រយៈពេល​ខ្លី យុវជន​រូបនោះ ក៏បាន​លុប​រូបភាព​នោះ​ចូល​វិញ និង​បាន​ប្តូរ​នូវ​រូបភាព Profile របស់ខ្លួន​ផងដែរ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya