ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បំបែកសំណុំរឿង​ចាប់​ក្មេង​ជំរិត​ទារប្រាក់ ចាប់បាន​ស្ត្រីជន​សង្ស័យ​នៅ​ខេត្តកំពង់ឆ្នាំង

បំបែកសំណុំរឿង​ចាប់​ក្មេង​ជំរិត​ទារប្រាក់ ចាប់បាន​ស្ត្រីជន​សង្ស័យ​នៅ​ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅផ្ទះ​សំណាក់ ហ្គា​ឌិន ភូមិ​មុង​បារាំង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន ឈ្មោះ សេង សុខលី ភេទ​ស្រី អាយុ៣៨ឆ្នាំ រស់នៅ ភូមិ​កន្ទោគ សង្កាត់​កន្ទោក ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែកឯ​ក្មេងរងគ្រោះ មានឈ្មោះ​ម៉ុក ចាន់​រស្មី ហៅ​ម៉ី ភេទ​ស្រី អាយុ៨ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​មួយ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រៀន​នៅ​សាលាបឋមសិក្សា​អង្គ​លំ​ទង ដែលមាន​ឪពុក​ឈ្មោះ​ម៉េង​អោក ម្តាយ​ឈ្មោះ​ភី សោភា ។

ដោយមាន​កិច្ចសហការ​ជាមួយនិង អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ និង ដោយ​សហការ​ជាមួយនិង នគ​បាល​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ សមត្ថកិច្ច​បានដាក់​តា​ម​គោល​គោលដៅ ទីតាំង​កន្លែង​ផ្ញើ​លុយ​វី​ង ។

ក្រោយពី​អាណាព្យាបាល​ជនរងគ្រោះ​ចរចា​តម្លៃ​ត្រូវរ៉ូវ​គ្នា​អស់ហើយ ជនសង្ស័យ​បាន​ហៅ​ម៉ូតូឌុប​ទៅ​ទីតាំង​វី​ង​លុយ ដើម្បី​បើក​លុយ​ដែល​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​វេ​ទៅ​ឲ្យ នៅពេល​ទៅដល់​សមត្ថកិច្ច​បាន​ព័ទ្ធចាប់​តែម្តង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya