ស្វាយរៀង៖ កាលពីពេលថ្មីៗនេះ អ្នកស្រី ប៉ែន ស៊ីដា ប្រជាពលរដ្ឋឃុំគោកព្រីង ស្រុកស្វាយជ្រំ បានអំពាវនាវប្រជាពលរដ្ឋដទៃទៀត កុំឲ្យចាញ់បោកគណបក្សសង្គ្រោះជាតិ ក្នុងការផ្ដិតមេដៃឲ្យគណបក្សនេះ ដូចរូបគាត់។
អ្នកស្រីបានសង្កត់ធ្ងន់ថា « ខ្ញុំបានចាញ់បោកគណបក្សនេះ ដោយបានផ្ដិតមេដៃឲ្យ ព្រោះតែសមាជិកគណបក្សសង្គ្រោះជាតិ បានសន្យាថាបើផ្ដិតមេដៃឲ្យគេ គេនឹងឲ្យខ្ញុំទៅលេងសហរដ្ឋអាម៉េរិក តែតាមការពិតគេយកមេដៃខ្ញុំ ទៅប្រគល់ឲ្យស្ថានទូតបរទេស និងបានបបួលខ្ញុំទៅចូលរួមធ្វើបាតុកម្មនៅភ្នំពេញឯណាឆ្កុយ!!»។
បើតាមអ្នកស្រី ប៉ែន ស៊ីដា ក្នុងភូមិស្រុក ដែលគាត់រស់នៅមានប្រជាពលរដ្ឋជាច្រើននាក់ ក៏បានចាញ់បោកគណ បក្សសង្គ្រោះជាតិ ដូចជារូបគាត់ដែរ ដូច្នោះដើម្បីកុំឲ្យប្រជាពលរដ្ឋដទៃទៀតចាញ់បោកគណបក្សសង្គ្រោះជាតិ ដូចរូបគាត់ គាត់ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវត្រិះរិះពិចារណាឲ្យបានល្អិតល្អន់មុននិងផ្ដិត មេដៃឲ្យគណបក្ស សង្គ្រោះជាតិ៕