ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ទំនាស់​ដីធ្លី ជាមួយគ្នា​យូរណាស់​មកហើយ បណ្តាល​ឲ្យ​មនុស្ស២គ្រូ​សារ រស់នៅ​ក្បែរ​ខាង​គ្នា រហូត​បង្ក​ជា​ហិង្សា អ្នកឈ្នះ​ដេក​គុក អ្នកចាញ់​ដេកពេទ្យ

ទំនាស់​ដីធ្លី ជាមួយគ្នា​យូរណាស់​មកហើយ បណ្តាល​ឲ្យ​មនុស្ស២គ្រូ​សារ រស់នៅ​ក្បែរ​ខាង​គ្នា រហូត​បង្ក​ជា​ហិង្សា អ្នកឈ្នះ​ដេក​គុក អ្នកចាញ់​ដេកពេទ្យ

កណ្តាលៈ កាលពី​ថ្ងៃទី២១ កក្កដា ឆ្នាំ២០១៧ នៅ​ចំនុច​ដីស្រែ​ចុង​ព្រែក​សាមគ្គី ភូមិ​ក្អម​សំណ​រលើ ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្តាល។

ករណី​ហិង្សា​ខាងលើនេះ ជនរងគ្រោះ​ឈ្មោះ អេង សុភ័ក្ត្រ ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ក្អម​សំណ​រលើ ឃុំ​ក្អម​សំណ​រលើ ស្រុក​លើកដែក ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ ដែល​ឃាត់ខ្លួន មាន​គ្នា២នាក់ ទី១ ឈ្មោះ ហ៊​ល លី​ហ៊​ង ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ និង​ទី២ ឈ្មោះ ហ៊​ល ភ័​ស្ត ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ។  ជនសង្ស័យ​ទាំងពីរ មាន​ទីលំនៅ​ភូមិ​ឃុំ ជាមួយ​ជនរងគ្រោះ និង​ដកហូត​វត្ថុតាង​រួមមាន កាំបិតផ្គាក់​ដង​វែង​សម្រាប់​ត្រួស​ស្មៅ១ ជា​របស់​ជនរងគ្រោះ កណ្តៀវ១ ជារ​បស់ជនស​ង្ស័​យ័។

ក្រុមគ្រួសារ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជនសង្ស័យ មានទំនាស់​គ្នា ជា​យូរយា​ណាស់​មកហើយ ពី​រឿង​ព្រំដី។ លុះ​នៅ​ព្រឹក​ថ្ងៃទី២១ កក្កដា ឆ្នាំ២០១៧ ឈ្មោះ អេង សុភ័ក្ត្រ ជា​ជនរងគ្រោះ បាន​ចេញពីផ្ទះ ទៅ​កាប់​ព្រៃ​តាម​ខ្នង​ព្រែក​ក្បាលដី​របស់ខ្លួន ពេលទៅដល់​បានឃើញ​ត្រាក់ទ័រ របស់​ឈ្មោះ ហ៊​ល លី​ហ៊​ង ជា​ជនសង្ស័យ បរ​កាត់​ទទឹង​លើដី​របស់ខ្លួន ជនរងគ្រោះ​ក៏​ប្រាប់​ឈ្មោះ ហ៊​ង ថា កុំ​បរ​កាត់​លើដី​របស់ខ្លួន ក៏បង្ក​ជា​ជម្លោះ​ប្រកែក​គ្នា​ទៅវិញទៅមក រហូត​មានការ​ប្រតាយ​គ្នា​រវាង​ឈ្មោះ ហ៊​ង និង​ឈ្មោះ ភ័ក្ត្រ ខណៈនោះ​ឈ្មោះ ភ័​ស្ត ត្រូវជា​បង​ឈ្មោះ ហ៊​ង បាន​យក​កណ្ដៀវ​វាយ​ទៅលើ​ឈ្មោះ ភ័ក្ដ្រ ចំក្បាល បណ្ដាល​ឲ្យ​រងរបួស ឯ​ឈ្មោះ ហ៊​ង បាន​ដណ្ដើម​កាំបិត និង​ដេញ​កាប់​ឈ្មោះ ភ័ក្ដ្រ ទៀត តែ​ដេញ​មិនទាន់ ក៏​ត្រឡប់​ទៅ​កន្លែង​ត្រាក់ទ័រ រួច​បើក​ទៅ​កន្លែង​ដី​ស្រូវ​វិញ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya