ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ២នាក់ ករណី​គ្រឿងញៀន

កណ្ដាលៈ កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ចំណុច ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ​ទាំង២នាក់ ទី១-ឈ្មោះ ឈឹម វ៉ាន់​នី ភេទ​ប្រុស​អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)ទី២-ឈ្មោះ ប៉ុង ប៉េង ភេទ​ប្រុស អាយុ២០ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដក នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន)។

ក្រោយ​ការឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាំង​មួយចំនួន​រួមមាន៖ ទី១-ម្សៅ​ពណ៌​សរ​ថ្លា​ស​ង្ស័​ថា សារធាតុ​ញៀន២កញ្ចប់​តូច ទី២-ដែកកេះ​ចំនួន៤ និង​ថង់​វេច​ខ្ចប់​មួយចំនួន។

នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដំណាក់​អំពិល បានទទួល​ព័ត៌មាន​ពី​មហាជន​ថា មាន​មនុស្ស​មួយក្រុម​កំពុង​ប្រើប្រាស់​ថ្នាំញៀន ទើប​កម្លាំង​ចុះទៅ​ដល់​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​ម្សៅ​ព៌​ណសរ​ថ្លា សង្ស័យថា​សារធាតុ​ញៀន​ចំនួន២កញ្ចប់​តូច និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន។

តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ប៉ុង ប៉េង បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​ម្តុំ​ផ្សា​អង្គ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (មិន​ស្គាល់​អ្នកលក់​ក្នុងតម្លៃ ៦ម៉ឺន​រៀល យកមកប្រើ​ប្រាស់) ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya