ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឧកញ៉ា សុខ ហេង និង​បក្ខពួក ចំនួន ៦នាក់ ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ រំលោភ​យក​ដី​ពលរដ្ឋ

ឧកញ៉ា សុខ ហេង និង​បក្ខពួក ចំនួន ៦នាក់ ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ រំលោភ​យក​ដី​ពលរដ្ឋ

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មេក្លោង២នាក់​ប៉ុណ្ណោះ​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ក្នុងនោះ​គឺ​ឧកញ៉ា សុខ ហេង ម្នាក់​និង​ដៃស្តាំ​ម្នាក់ ។តែ​មិនទាន់​ដឹងថា តំណាង​អយ្យ​ការធ្វើ ការចោទប្រកាន់​យ៉ាងណា​នៅឡើយ​ទេ ។

គួររំលឹកថា ការឃាត់ខ្លួន ឧកញ៉ា សុខ ហេង និង​បក្ខ​ពួកនេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​រួមមាន ទី១ ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ ៥១ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ៧៨ WF ផ្លូវ​បេតុង​ច្រក​ទី៥ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ និង ទី២ ឈ្មោះ នុត រស្មី ភេទ​ប្រុស ជា​ជំនួយការ​ផ្ទាល់​ឧកញ៉ា សុខ ហេង ទីលំនៅ​ភូមិ​កោះ​បៀ ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ទី៣ ឈ្មោះ យន់ ម៉ៅ ភេទ​ប្រុស ទីលំនៅ ភូមិ​ត្នោត​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ និង​មាន​កម្មករ​ចំនួន ៤នាក់​ទៀត ។

យោងតាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចំនួន ៣គ្រួសារ ដាក់ជូន ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បាន​រៀបរាប់ថា ឧកញ៉ា សុខ ហេង កាលពី​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ បានដាក់​ពាក្យស្នើសុំ​ធ្វើ​របង​ដី​មួយកន្លែង មាន​ទំហំ ២១៤,៨០០ម៉ែត្រការ៉េ ទៅ​សាលាសង្កាត់​ព​ន្សាំ​ង និង​សាលាខណ្ឌ​ព្រែក​ព្នៅ ។

ទីតាំង​ដី​ដែល​ត្រូវធ្វើ​របង​នោះ​នៅ​ចំណុច​ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ មាន​ព្រំប្រទល់៖
-ខាងជើង​ទល់នឹង​ដី​ពលរដ្ឋ
-ខាងត្បូង​ទល់នឹង​ដី​រួម​សង្កាត់​ស្នោរ សង្កាត់​ឱ​ឡោក និង​អូរ
-ខាងកើត​ទល់នឹង​ផ្លូវ​បេតុង
-ខាងលិច​ទល់នឹង​ផ្លូវលំ​គ្រួស​ក្រហម

លុះដល់​ថ្ងៃទី៧ ដល់ទី៩ ខែកក្កដា ឆ្នាំ២០១៧ ឧកញ៉ា សុខ ហេង និង​បក្ខពួក​ចំនួន ៦នាក់​ទៀត​បាន យក​បង្គោល​ស៊ីម៉ងត៍ បង្គោល​ឈើ លួស បន្លា ទៅ​ដាំ​ធ្វើ​របង​នៅលើ​ដី​ជា​កម្មសិទ្ធិ​របស់​ពលរ​ដ្ឋ​ឈ្មោះ លីវ សុ​ហួង ឈ្មោះ លឹម សុជាតិ និង​ឈ្មោះ មាស រ៉ាវុធ ដែលជា​ដី​នៅ​ខុសពី​ទីតាំង ដែល​បាន​ស្នើសុំ​ធ្វើ​របង​ទៅវិញ ។

ក្រោយ​ពេលដែល​ពលរដ្ឋ​ឃើញ ឧក​ញ៉ សុខ ហេង និង​បក្ខពួក ធ្វើ​របង​រំលោភ​យក​ដី​បែប​នោះ​ក៏បាន​ដាក់ពាក្យ​ប្តឹងទៅ អាជ្ញាធរ​មូលដ្ឋាន រហូត​មាន មន្ត្រី​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ ចុះទៅ​ឃាត់​ឧកញ៉ា សុខ ហេង និង​បក្ខពួក កុំឱ្យ​ធ្វើ​របង​រំលោភ​ដី​ពលរដ្ឋ ប៉ុន្តែ​ក្រុម​ជនសង្ស័យ​មិន​ព្រម​ឈប់ និង​បាន​ប្រើ​ហឹ​ង្សា​រំលោភ​ធ្វើ​របង​យក​ដី​ពលរដ្ឋ ដោយ​មិន​ស្តាប់​អាជ្ញាធរ​ឡើយ ទើប​មានការ​ប្តឹង​ឱ្យ​ចាប់ខ្លួន​ឧកញ៉ា សុខ ហេង និង​បក្ខពួក​តែម្តង ។
ជនសង្ស័យ ទាំង៧នាក់​កំពុង ត្រូវបាន​ឃាត់ខ្លួន បណ្ដោះអាសន្ន នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី ។

សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក៏មាន​មេភូមិ មេភូមិ​រង ចំនួន ៨នាក់ ទៅ​ដាក់ពាក្យ​ប្តឹង ឧកញ៉ា សុខ ហេង និង​ឈ្មោះ នុត រស្មី ជា​ជំនួយការ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផងដែរ ពាក់ព័ន្ធ​ករណី ដែល​ឧកញ៉ា និង​ជំនួយការ កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ បាន បញ្ជា​ឱ្យ​ពួកគាត់​ជា​មេភូមិ មេភូមិ​រង កោស​លុប និង​កែ​ព្រំប្រទល់​ដីធ្លី ចំនួន ៨២ ហិកតា មាន​ទីតាំងនៅ​តំបន់​វាល​ស្មោញ ចំនួន ៦១ហិកតា និង​តំបន់​ភូមិ​ចុង​ថ្នល់ ចំនួន ២១ហិកតា ទៅ​ដាក់​ព្រំប្រទល់​ថ្មី​លើ​ឯកសារ​ចាស់ ដែល​ផ្ទេរកម្មសិទ្ធិ​រួច ចំនួន ៤ច្បាប់ ដោយ​កែ​ដាក់​ព្រំ​ថ្មី​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ចំនួន ១៣០ ហិកតា នៅ​ចំណុច​ក្តាន់​ពង ដែលជា​ដី​រួម ៧ភូមិ រួមមាន៖ ភូមិ​ត្នោត​ខ្ពស់ ភូមិ​បឹង​ខ្នំ ភូមិ​កន្លែង​គល់ ភូមិ​ចុង​ថ្នល់ ភូមិ​ទួល ភូមិ​តា​ស្គរ និង​ភូមិ​ព្រៃ​ស្វាយ នៅ​ទីតាំង​ផ្សេង​ពី​ដី​ដែល ឧកញ៉ា សុខ ហេង និង​ឈ្មោះ នុត រស្មី បាន​ទិញ​ពី​ពលរដ្ឋ ។

ក្រោយពី​បាន កោស​លុប និង​កែ​ព្រំប្រទល់​ដី​រួច ឧក​ញ៉ សុខ ហេង បាន​យក​ឯកសារ​កោស​លុប​ទៅឱ្យ​លោកស្រី ឌី សា​រៀម អតីត​ចៅសង្កាត់​ព​ន្សាំ​ង ចុះហត្ថលេខា ទទួលស្គាល់​ឯកសារ​កោស​លុប និង​ធ្វើឯកសារ​ឱ្យ​ឧកញ៉ា សុខ ហេង អាច​លក់​ដី ១៣០ហិកតា នៅ​តំបន់​ក្តាន់​ពង ទៅឱ្យ​ក្រុមហ៊ុន​ពិភពថ្មី​បាន ប៉ុន្តែ​នៅពេលនោះ​លោកស្រី ឌី សា​រៀម មិន​ព្រម​ធ្វើតាម ព្រោះតែ​លោកស្រី​មើលឃើញថា ឯកសារ​នោះ ជា​ឯកសារ​ខុសច្បាប់ ។ ចំពោះ​ការចាប់ខ្លួន ឧកញ៉ា​នេះ​មហាជន មានការ​គាំទ្រ​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ យ៉ាងខ្លាំង ។ ហើយ​មហាជន​បាន​សំណូមពរ​សុំ​ឲ្យ​សមត្ថកិច្ច​បន្ត​តាមដាន​ស្វែងរក​ចាប់ខ្លួន​ឧកញ៉ា​មួយចំនួនទៀត​ដែល បាន​ប្រើប្រាស់​ឥទ្ធិពល​ទ្រព្យសម្បត្តិ ក្នុងការ​ទន់ទ្រាន​យក​ដី​ប្រជាពលរដ្ឋ នៅតាម​បណ្ដាល​ខេត្ត​ក្រុង​នានា​ច្រើន​កន្លែង​ទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya