ស្វាយរៀង៖ នៅម៉ោង៥ទៀបភ្លឺថ្ងៃ ទី ២៣ ខែ តុលា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង-ខេត្តស្វាយរៀង។
បុរសរងគ្រោះរហូតបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ មានឈ្មោះ ស៊ឹម ញ៉ាញ់ អាយុ ២៨ឆ្នាំ មុខ របរជាងជួសជុលម៉ូតូ ដោយឡែកភរិយាឈ្មោះ ស្រី នាង រងរបួសធ្ងន់។
ប្រភពព័ត៌មានពីកន្លែងកើត ហេតុឱ្យដឹងថា គ្រោះថ្នាក់នោះ បង្កដោយរថយន្តហ៊ីយ៉ាន់ដាយចំណុះ៥តោន ពាក់ ស្លាកលេខ ភ្នំពេញ 3c-2222 ដោយសារអ្នកបើកបរងងុយដេក ក៏រេចង្កូតបុកចូលផ្ទះរបស់ជនរងគ្រោះតែម្តង។ដោយឡែកអ្នកបើកបរក្រោយបង្កហេតុ បានរត់គេចខ្លួនបាត់៕