ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​ម្នាក់ បង្ក​ការអុកឡុក​ហាង​ខារ៉ាអូខេ និង​ធ្វើអោយមាន​ការភ្ញាក់ផ្អើល

ឃាត់ខ្លួន​បុរស​ម្នាក់ បង្ក​ការអុកឡុក​ហាង​ខារ៉ាអូខេ និង​ធ្វើអោយមាន​ការភ្ញាក់ផ្អើល

ព្រះសីហនុ ៖ នា​យប់​ថ្ងៃទី២០វេលា​ម៉ោង ២រំលង​អ​ធ្រា​ត​ទៀបភ្លឺ មាន​បង្ក​ការអុកឡុក​ហាង​ខារ៉ាអូខេ និង បានធ្វើអោយ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​មិនបាន​សំរាក​ទាំង កណ្តាល ទៀបភ្លឺ ដោយបាន​តាំងខ្លួន​ជា​ខ្សែរ អ្នកធំ មាន​ឈ្មោះថា ស លី​ហ៊ួ​រ ៦៦៦៦ ហៅ ខ្លា​ក្រហឹម ។
ដោយ​មិនអាច​សម្របសម្រួល​បាន​ដោយ​ជន​នោះ​កាន់តែ​ព្រហើន​ខ្លាំងឡើងៗ
+ភ្លាមៗនោះ ខ្ញុំបាទ បាន​សំរេចចិត្ត បញ្ជា​ផ្ទាល់​ទៅ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន សុរិទ្ធី ចាប់​ជនបង្ក​នោះ​វ៉ៃខ្នោះ​លើកឡើង​ឡាន ដើម្បី​បញ្ជូន​ទៅកាន់​អធិការ​ក្រុងព្រះសីហនុ ប៉ុន្តែ​បុរស​រូបនោះ​នៅតែ សម្តែង​អាកា​រៈ​ក្អេងក្អាង​ដដែល ។
+តាម​ប្រភព​នៅ​កន្លែងកើតហេតុ ក៏ដូចជា​សំដី​ជនបង្ក​ផ្ទាល់ បាន​ស្រែក​ឡូឡា គំរាម​ដក​សមត្ថកិច្ច​ប៉ូលីស​ណា​ដែល ពុំ​ធ្វើតាម​គេ ដោយ​គេ​បាន​តាំងខ្លួន​ថា រូបគេ​មាន​ឈ្មោះថា ស លី​ហ៊ួ​រ ៦៦៦៦ ហៅ​ខ្លា​ក្រហឹម ។
+ដោយឡែក បើ​យោងតាម​ប្រភព​ម្ចាស់​ហាង ឈ្មោះ ធីតា មាន​ទីតាំង​ម្តុំ​ក្រោយ​ពេទ្យ ស្ថិតក្នុង​ក្រុមទី០២ភូមិ៤សង្កាត់​លេខ៤ក្រុងព្រះសីហនុ បាន​អះអាងថា នៅមុន​កើតហេតុ​បុរស់​រូបនេះ បាន​ចូលទៅ​ផឹក​បៀរ ជាមួយ​មិត្ត​ភ័​ត្រ៣នាក់​ផ្សេងទៀត រហូត​អស់​ជិត​ចំនួន០២ថូ​ធំ បុរស់​រូបនោះ​មាន​អាកា​រៈ​ស្រវឹង ស្រែក​ឡូឡា ដើររក​រឿង​គេឯង បើទោះបីជា​មិត្ត​ខិតខំ​អង្វរ​យ៉ាងណាក៏ដោយ ដោយ​ការនិយាយ​មិន​ស្តាប់​គ្នា ទើប​មិត្ត​ចំនួន០៣នាក់​ផ្សេងទៀត(ស្រី​ម្នាក់​ប្រុស០២នាក់)បាន​ជិះ​ម៉ូតូ​ចេញទៅ​មុន ។ ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​មិត្ត​ចេញទៅ​បាត់ ជនបង្ក​នៅតែ​បន្ត​ស្រែក​ដើរ​ករឿងក្នុង​ហាង​ដ៏​ដែល ទើប​រូបគាត់​ប្តឹង​សមត្ថកិច្ច រហូត​សមត្ថកិច្ច​មកដល់ ក៏​ជនបង្ករ​នៅតែ​សម្តែង​អាកា​រៈ​អួតអាង​ដដែល​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច​ថែម​ទៀតផង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya