ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​មេការ​ជនជាតិ​ចិន​ម្នាក់ បានធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស់ និង​ប៉ុនប៉ង​រំលោភ​កម្មការិនី​រោងចក្រ​ជាច្រើន​នាក់

បុរស​មេការ​ជនជាតិ​ចិន​ម្នាក់ បានធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស់ និង​ប៉ុនប៉ង​រំលោភ​កម្មការិនី​រោងចក្រ​ជាច្រើន​នាក់

ភ្នំពេញៈ នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ខណៈដែល​នៅមាន​កម្មការិនី​ច្រើន​នាក់​ទៀត មិន​ហ៊ាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ខ្លួន។ បើទោះបី​ជាមាន​លុយ មិន​ប្រាកដថា ធ្វើ​អ្វី ឬ​មានអ្វីៗទាំងអស់​នោះទេ។ ជាក់ស្ដែង បុរស​មេការ​ជនជាតិ​ចិន​ម្នាក់ បានធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស់ និង​ប៉ុនប៉ង​រំលោភ​កម្មការិនី​រោងចក្រ​ជាច្រើន​នាក់ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ហើយ នៅ​ហ៊ាន​ព្យាយាម​ប្រើ​លុយ ដើម្បី​អន្តរាគមន៍​បញ្ចប់រឿង​ទៀត។

សមត្ថកិច្ច​បាន​ហៅ​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស់ និង​ប៉ុនប៉ង​ចាប់រំលោភ​កម្មការិនី​រោងចក្រ​ពី​សំណាក់​បុរស​ជនជាតិ​ចិន​រូបនេះ​ថា ជាការ​មើលងាយ​ដល់​ប្រពៃណី ទំនៀម​ទំលាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និង​តម្លៃ​ស្ត្រី​ខ្មែរ។

មេការ​ជនជាតិ​ចិន ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នេះ មានឈ្មោះ JIN XOUN DING អាយុ៥២ឆ្នាំ ជា​មេការ​នៅ​រោងចក្រ ធឿន អី មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស់​កម្មការិនី​នៅពេល​កំពុងធ្វើការ និង​ប៉ុនប៉ង​ចាប់រំលោភ​នៅពេល​ពួកគេ​ចូល​បន្ទប់ទឹក។

សមត្ថកិច្ច​បន្ថែមថា ជនសង្ស័យ​តែងតែ​ហៅនារីៗដែលជា​កម្មករ​ក្នុង​រោងចក្រ​ទៅ​គេង​ជាមួយ​ខ្លួន ក្នុងតម្លៃ១០០ដុល្លារ តែ​ត្រូវបាន​ពួកគេ​បដិសេធ​ជានិច្ច។

បែបណាក៏ដោយ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​តាម​នីតិវិធី​ច្បាប់ បើទោះបី​ជាមាន​អន្តរាគមន៍​សុំ​សម្របសម្រួល​ក្ដី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya