ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​រថយន្ត​យី​ឌុប​ប្រភេទ​ភ្លៅ៥ លួច​ដឹកឈើ​ប្រណីត

បង្ក្រាប​រថយន្ត​យី​ឌុប​ប្រភេទ​ភ្លៅ៥ លួច​ដឹកឈើ​ប្រណីត

(កំពង់ស្ពឺ)៖ នៅវេលា​ម៉ោង៨និង៣០នាទី​ព្រឹក​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅលើ​កំណាត់​ផ្លូវជាតិ​ស្ថិតក្នុង​ភូមិ​ដ​ង្វិ​ត ឃុំ​វាល​ពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។

រថយន្ត​យី​ឌុប​មួយគ្រឿង​ដែល​ដឹក​ដែក​អង់​តែ​ន ហើយ​លួច​បង្កប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពីក្រោម​រាប់សិប​ដុំ ត្រូវបាន​ក្រុមការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​បង្ក្រាបបាន ខណៈ​រថយន្ត​នេះ បើក​ចេញពី​តំបន់​ឱ​រ៉ា​ល់​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ។

បន្ទាប់ពី​មាន​កម្លាំង​សម្ងាត់​រាយការណ៍​ទៅ​ក្រុមការងារ​បេសកកម្ម​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ អគ្គស្នងការ​រង​ជា​ប្រធាន​រួចមក កម្លាំង​របស់លោក​ក៏បាន​ចុះ​ពួនស្ទាក់​ធ្វើការ​ឃាត់​ត្រួតពិនិត្យ​ក៏​រកឃើញ​បទល្មើស​ជាក់ស្ដែង​តែម្ដងទៅ។

បច្ចុប្បន្ន វត្ថុតាង​បទល្មើស​ត្រូវបាន​កម្លាំង​បង្ក្រាប​ប្រគល់​ទៅអោយ​ខាង​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ធ្វើការ​វាស់វែង​និង​មាន​ចំណាត់ការ​បន្តទៅ​តាមច្បាប់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya