ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ទូដែក​របស់​អាជីវក​រ​​ប្ដូរប្រាក់​ត្រូវបាន​គេ​គាស់​យក​ខ្ទេច​ ​

ទូដែក​របស់​អាជីវក​រ​​ប្ដូរប្រាក់​ត្រូវបាន​គេ​គាស់​យក​ខ្ទេច​ ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​តូប លេខ​២៥ ក្នុង​បរិវេណ​ផ្សារ​អូ​ឫស្សី​នៃ ខណ្ឌ​៧​មករា ។
​ជនរងគ្រោះ​ត្រូវបាន​គេ ស្គាល់ឈ្មោះ ឈួ ឆេង​អ៊ាង ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មាន មុខរបរ​ជា​អាជីវករ​ដូរ​លុយ​នៅក្នុង​ផ្សារ អូ​ឫស្សី ស្នាក់​នៅផ្ទះ​លេខ​៥៦D ផ្លូវ​លេខ​២៣០ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក ។​
​ទូដែក​ដែល​ត្រូវបាន​ជនសង្ស័យ​គាស់ ទម្លុះទម្លាយ ហើយ​និង​យកប្រាក់​ជាច្រើន សន្ធឹកសន្ធាប់​ទៅ​បាត់​ធ្វើឱ្យ​មានការ​ភ្ញាក់ ផ្អើល​នេះ​មាន​ទម្ងន់​១០៥​គីឡូក្រាម ហើយ​ត្រូវបាន​គណៈកម្មការ​ផ្សារ​អូ​ឫស្សី យកទៅ​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​វែកមុខ ជន​ដែល​ប្រ​ព្រឹ​ត្ដ​នេះ ។
​បើតាម​ប្រភពព័ត៌មាន​ទាក់​ទឹ​ន​នឹង ករណី​ខាងលើនេះ​បានឱ្យដឹងថា ប្រាក់​ជា ច្រើនសន្ធឹក​សន្ធាប់​ដែល​ជនរងគ្រោះ​អះ អាង​ថា ជា​របស់ខ្លួន​រក្សាទុក​នៅក្នុង​ទូ ដែក​ដោយ​ចាក់សោ​ត្រឹមត្រូវ​នេះ​មាន ប្រាក់រៀល​ចំនួន​៩០​លាន​រៀល​, ប្រាក់ ដុល្លារ​១៨.០០០​ដុល្លារ ប្រាក់​យ៉ូ​រ៉ូ​ចំនួន​៦០ យ៉ូ​រ៉ូ កាត​ទូរស័ព្ទ​ចម្រុះ​ស្មើនឹង​ទឹកប្រាក់ ចំនួន​២​ពាន់​ដុល្លារ ៕ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya