ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​ម្នាក់ រំលោភ​រួច​សម្លាប់

ក្មេងប្រុស​ម្នាក់ រំលោភ​រួច​សម្លាប់

ខេត្តកំពត៖ កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ប្រទះឃើញ​សាកសព​ក្មេងស្រី​ម្នាក់ នៅ ស្ថិតនៅ​ចំណុច​គំនរ​ចំបើង កន្លែង​ដាច់ស្រយាល​មួយ ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត។

ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឃ ន អាយុ១៤ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​ចេញពីផ្ទះ​ទៅ​រៀន​តាំងពីព្រឹក​មកម្ល៉េះ រហូត​ដល់ពេល​ល្ងាច ក៏​បាត់​ក្មេងរងគ្រោះ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ហើយ​សាច់ញាតិ​នាំគ្នា​ចេញទៅ​ដើររក តែ​មិនឃើញ លុះ​ព្រឹក​ឡើង ទើប​មាន​គេ​ប្រទះឃើញ​សាកសព ក្មេងស្រី​រងគ្រោះ នៅ​ចំណុច​ខាងលើ​តែម្តង។

នេះ​ករណី​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ រួច​សម្លាប់ចោល ដើម្បី​បំបិតមាត់។ទោះជា​យ៉ាងណាក៏ដោយ កាលពី​ល្ងាច ថ្ងៃ​ដដែល​នោះ កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្ត ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​ស្នងការ​ខេត្ត បាន​បើក​ការស្រាវជ្រាវ និង​ចាប់បាន​ជនដៃដល់ យកមក​ផ្តន្ទាទោស​តាមច្បាប់។ ចំណែក​បក្ខពួក​ដែល​រត់គេចខ្លួន សមត្ថកិច្ច​កំពុងតែ​ស្វែងរក និង​តាម​ចាប់ខ្លួន​បន្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya