ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » អភិបាលរង​ស្រុក​សន្ទុក ខេត្តកំពង់ធំ​ម្នាក់ ចាប់ខ្លួន​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ រឿង​ស៊ី​ច​ដាច់​លុយ​ជាង២លាន​ដុល្លារ

អភិបាលរង​ស្រុក​សន្ទុក ខេត្តកំពង់ធំ​ម្នាក់ ចាប់ខ្លួន​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ រឿង​ស៊ី​ច​ដាច់​លុយ​ជាង២លាន​ដុល្លារ

ភ្នំពេញៈ កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ដើម្បី​យកមក​សាកសួរ ករណី​ស៊ីដាច់​លុយ​ជាង២លាន​ដុល្លារ​អាមេរិក តាម​រូបភាព​រៀបចំ​ទិញ​លក់​ដី​ទំហំ១០០០ហិកតា​នៅក្នុង​ស្រុក​សន្ទុក តែ​បែរជា​មិនមាន​ដី​ឲ្យ​ម្ចាស់​ប្រាក់។

ជនសង្ស័យ​ឈ្មោះ អ៊ឹម ឆន ភេទ​ប្រុស អាយុ៤៣ឆ្នាំ មុខងារ​ជា​អភិបាលរង​ស្រុក​សន្ទុក ខេត្តកំពង់ធំ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ដើម្បី​ធ្វើការ​សាកសួរ ។ រហូតមកទល់​រសៀល​ថ្ងៃទី២០ ខែកក្កដា លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ​នៅឡើយ។

ដើមចម​ក្នុងការ​ឃាត់ខ្លួន​អភិបាលរង​ស្រុក​សន្ទុក​នេះ កើតឡើង​ក្នុងអំឡុង​ឆ្នាំ២០១៥ ខណៈពេលដែល​លោកស្រី ហ៊ុន សេង​នី បាន​ឲ្យ​ឈ្មោះ អ៊ឹម ឆន រៀបចំ​ដី​ចំនួន១៥០០ហិកតា នៅក្នុង​ឃុំ​ចំនួន៤ ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយ​ផ្តល់​លុយ​ឲ្យ ចំនួន​ជាង២លាន​ដុល្លារ​អាមេរិក។

រហូតមកដល់​អំឡុង​ខែមេសា ឆ្នាំ២០១៧ ឈ្មោះ អ៊ឹម ឆន ពុំបាន​ប្រគល់​ប្លង់ដី​រឹង​មក​ឲ្យ​លោកស្រី ហ៊ុន សេង​នី តាម​ការសន្យា​ទេ ហើយ​ម្យ៉ាងទៀត ពេល​ចុះ​ពិនិត្យ​មើលឃើញថា ពុំបាន​រៀបចំ​ដី​ឲ្យ​ទេ ពោលគឺ​មានតែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ ទើប​ម្ចាស់​ប្រាក់​បាន​ប្ដឹង​តែម្ដង។ ក្រោយ​មាន​ពាក្យបណ្ដឹង​កាលពី​ថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០១៧កន្លងទៅនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស៤នាក់ ដោយ​រួមទាំង​មេធាវី​ម្នាក់​ផង (សុំ​មិនទាន់​បញ្ចេញ​ឈ្មោះ) មក​ធ្វើការ​សាកសួរ តែ​ក្រោយមក​សមត្ថកិច្ច​ក៏បាន​ដោះលែង​មនុស្ស៣នាក់​ឲ្យ​ត្រឡប់​ទៅវិញ ទុក​តែ​អភិបាលរង​ស្រុក​ឈ្មោះ អឺ​ម ឆន កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាមច្បាប់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya