ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់​ចេញពី​ក្លិប​រាត្រី ត្រូវ​ជនសង្ស័យ​៣​នាក់​នាំទៅ​ចាប់រំលោភ​ក្នុង​វត្ត​

នារី​ម្នាក់​ចេញពី​ក្លិប​រាត្រី ត្រូវ​ជនសង្ស័យ​៣​នាក់​នាំទៅ​ចាប់រំលោភ​ក្នុង​វត្ត​

ភ្នំពេញ ៖  កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២២ តុលា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​នាង​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ នាង​បាន​ទៅ​រាំលេង​នៅក្នុង​ក្លិប​អេ​ឡិច​ត្រូ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី តាំងពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង​១​រំលងអធ្រាត្រ ។ លុះ​ពេល​ចេញពី​ក្លិប​ត្រឡប់ទៅផ្ទះ​វិញ នាង​បាន​ដើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​ទៅដល់​មុខ​រោងចក្រ​កាត់ដេរ គង់ ហុង ស្រាប់​តែមាន​ជន​៣​នាក់​ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ក្រហម​១​គ្រឿង​មិន​ចាំ​ស្លាក​លេខ មក​បបួល​នាង​ទៅ​ដេក​ជាមួយ​ពួកគេ​នៅផ្ទះ​សំណាក់​ម្តុំ​ផ្សារ​ហេង​លី ដោយ​ឱ្យ​លុយ​នាង​ចំនួន​១០​ដុល្លារ ។ នារី​រូបនេះ​រៀបរាប់​ទៀតថា ពេលនោះ​នាង​ក៏​យល់ព្រម ព្រោះ​ក្នុង​ខ្លួន​អត់​មាន​លុយ ហើយ​ណាមួយ​ខ្ជិល​ទៅ​ដេក​ផ្ទះ​ផង​ព្រោះ​ខ្លាច​ឪពុកម្តាយ​ជេរ​ស្តី ។ ក្រោយពី​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ នាង​ក៏​ឡើង​ជិះ​ម៉ូតូ​ទៅជា​មួយ​ជន​ទាំង​៣​នាក់ ស្រាប់តែ​ពួ​កេគ​ដឹក​នាង​យកទៅ​ក្នុង​វត្ត​វ​ង្គ​ដ្ឋ​បូរី រួច​វាយ​នាង​ឱ្យ​សន្លប់ និង​នាំគ្នា​រំលោភ​ម្តងម្នាក់ៗ ហើយក៏​នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​អស់​ទៅ នៅសល់តែ​នាង​ដេក​សន្លប់​នៅក្នុង​គុម្ព​ស្មៅ​ក្នុង​វត្ត​វ​ង្គ​ដ្ឋ​បុរី តែម្នាក់ឯង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya