ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » អូន​ស្អាត​ពេក​មែន បានមក​បុក​អូន លោក​ប៉ូលិស​អើយ​ដឹក​អូន​ទៅ​ពេទ្យ​ផង តើន​រណា​ខុស​នរណា​ត្រូវ?

អូន​ស្អាត​ពេក​មែន បានមក​បុក​អូន លោក​ប៉ូលិស​អើយ​ដឹក​អូន​ទៅ​ពេទ្យ​ផង តើន​រណា​ខុស​នរណា​ត្រូវ?

ភ្នំពេញៈ ហេតុការណ៍​នេះ​កើតឡើង កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ស្ថិតនៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បុរស២នាក់ បាន​រងរបួស​ដូចគ្នា ខណៈពេលដែល​ពួកគាត់​បើកបរ​ម៉ូតូ​កង់​បី១គ្រឿង និង​ម៉ូតូ​ម៉ាក ស៊ុយ​ហ្សា​យ​គី​វីវ៉ា១គ្រឿង​ផ្សេងគ្នា និង​ក្នុងទិសដៅ​ច្រាស់​គ្នា​ហើយ​ស្រាប់​តែមាន​គោមួយ​ហ្វូង​រត់​ឆ្លងកាត់​ផ្លូវ ធ្វើ​ឲ្យ​វាក់​ជាន់​ហ្វ្រាំង​មិនទាន់ ក៏បាន​បុក​គោ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​កង់​បី​ក្រឡាប់ ចំណែក​ម៉ូតូ​វីវ៉ា​បាន​ដួល ទៅលើ​ថ្នល់​ទាំង​កំរោល​តែម្ដង ចំណែក​គោ១ក្បាល ក៏បាន​ដួល​ងើប​មិន​រួច​ផងដែរ។

ម៉ូតូ​កង់​បី១គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1B-7826 ចំណែក​ម៉ូតូ​ម៉ាក ស៊ុយ​ហ្សា​យ​គី​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ច-8315 ភព1 ហើយ​អ្នកបើកបរ​ម៉ូតូ និង​ម៉ូតូ​កង់​បី​បាន​រងរបួស ដូចគ្នា​និង​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់ខ្លួន​ឡើយ។

នៅ​មុនពេល​កើតហេតុ​ម៉ូតូ​កង់​បី​ដឹកទំនិញ បាន​បើកបរ​ធ្វើដំណើរ​ក្នុង​ទិស ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​ស៊ុយ​ហ្សា​យ​គី​វីវ៉ា​បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេលទៅដល់ ត្រង់ចំណុច​កើតហេតុ​ខាងលើ ស្រាប់​តែមាន​គោមួយ​ហ្វូង​រត់​ឆ្លងផ្លូវ​ពី​លិចទៅ​កើត បណ្ដាល​ឲ្យ​ម៉ូតូ​ទាំងពីរ គ្រឿង ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏បាន​បុក​គោ ខណៈនោះ​ម៉ូតូ​ង់​បី​បាន​ក្រឡាប់ និង​ម៉ូតូ​វីវ៉ា​បាន​ដួល បោក​ទៅលើ​ថ្នល់​រងរបួស​អ្នកបើកបរ​ទាំងសង្ខាង ដោយឡែក​មេគោ១ក្បាល​ដែល​ត្រូវ​ម៉ូតូ​កង់​បី​បុក​នោះ បាន​ដួល​ងើប​លែងរួច​ទៀតផង  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya