ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុគ្គល ដែល​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ជម្រិត​យកលុយ​រាស្ត្រ ?

ឃាត់ខ្លួន​បុគ្គល ដែល​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ជម្រិត​យកលុយ​រាស្ត្រ ?

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនបុរស់ម្នាក់ ឈ្មោះ​ឆេង សុខ​អេង ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​ដើរ​ជំរិត​ទារប្រាក់​ប្រជាពលរដ្ឋ ដែល​រក​សុំ​ដឹកអុស​និង​ជំនៀ​ឈើ​បន្តិចបន្តួច​គ្រាន់​បាន​ចិញ្ចឹម​ឆ្នាំង ធ្វើអោយ​ពួកគាត់​មានកា​ក្ដៅ​ក្រ​ហា​ឈានទៅដល់​ធ្វើលិខិត​ប្ដឹងទៅ​តុលាការខេត្ត​កំពង់ធំ ជាក់ស្ដែង​ក្នុង​ថ្ងៃទី១៩ខែកក្កដា​ឆ្នាំ២០១៧ឈ្មោះ​ឆេង​សុខ​អេង​បានមក​ជំ​រិ​ទា​ប្រាក់​ពី​បងប្អូន​ដឹកឈើ​តាម​គោយន្ត​កន្ត្រៃ​ម្ដងទៀត ក្នុង​គោយន្ត​កន្ត្រៃ​មួយ​ទាយក​លុយ​ចាប់ពី១៥ម៉ឺន​ឡើងទៅ​រហូតដល់៥០ម៉ឺន​រៀល​ដោយ​ឃើញ​ទង្វើ​នេះ​អាក្រក់​ពេក​មាន​ប្រជាពលរដ្ឋ​បាន​លួច​តេ​រាយ​ការណ៍កំ​ម្លាំ​ង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​ហើយ​លោក​ឃុន​ប៊ុន​ហូ​មេ​បញ្ជា​រកា​អាវុធហត្ថ​ស្រុក​បាន​រាយការណ៍​សូម​យោបល់​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​និង​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្ដែង​នៅ​ចំណុច​ភូមិ​កំពុង​ស្ដេច​ឃុំ​ក្រវ៉ា​ស្រុក​បារាយណ៍​ក្នុង​ដកហូត​វត្ថុតាង​មួយចំនួន​មាន​រថយន្ត​ជិះ​ធ្វើ​សកម្មភាព​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស​អ​អិ​ច៣០០ប៉េ​សកម្ម​ក្លែង​លុយ​និង​សំភា​រះផ្សេងៗមួយចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​យកទៅ​សួរ​នាំនៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ឆេង​សុខ​អេង​ហៅ​សង្ហា ជននេះ​រស់នៅ​ភូមិ​ត្រពាំង​ស្វាយ​ឃុំ​បល្ល័ង្ក​ស្រុក​បារាយណ៍​អាយុ៤៩ឆ្នាំ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ដើ​យកលុយ​ពី​ពលរដ្ឋ​យូរហើយ​ទើប​ចាប់បាន..។ ចាំមើល​បុគ្គល​រូបនេះ​បកស្រាយ​យ៉ាងណា នៅមុខ​តុលាការខេត្ត? ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya