ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍

បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍

រតនគិរីៈ កាលពី​វេលា​ម៉ោង៦និង៣០នាទី​យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ចំណែក​អ្នកបើកបរ រត់គេចខ្លួន ក្រោយពី​បើករថយន្ត​មានការ​ធ្វេសប្រហែស បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ  នៅ​ចំណុច​ភូមិ៤គ ៦០ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ545/546  ជាប់​ផ្លូវជាតិ​លេខ 78 ស្រុក​កូន​មុំ ខេត្តរតនគិរី។

ដំបូង​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ1363 ភ.ព3 ក្នុង​រថយន្ត​មាន​អ្នករួមដំណើរ៣នាក់ រួមទាំង​អ្នកបើកបរ ធ្វើដំណើរ​ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​ចំណុខ​កើតហេតុ អ្នកបើកបរ​មានការ​ធ្វេ​ល​ប្រហែស ស្រាប់តែ​រថយន្ត​បាន​រអិល​ធ្លាក់​ផ្លូវ ក្រឡាប់២-៣ត្រឡប់ បណ្ដាល​ឲ្យ​មនុស្ស​ក្នុង​រថយន្ត​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់  ចំណែក​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេចខ្លួនបាត់។

ជនរងគ្រោះ​ទី១/ឈ្មោះ ឈួន តាន់ ភេទ​ប្រុស អាយុ២០ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ រោង​ស្រុក​បេ​មត់ ខេត្ត​ត្បូងឃ្មុំ  របួសធ្ងន់។ ២/ឈ្មោះ ប៊ុត ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (ស្លាប់)ក្រោយពេល​បញ្ជូនទៅ​ពេទ្យ​ខេត្ត ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុក កំណើត៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya