ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » កុមារា​ម្នាក់​ទៅលេង​ទឹក​រណ្ដៅ​បណ្ដាល​ឲ្យ​លង់​ស្លាប់

កុមារា​ម្នាក់​ទៅលេង​ទឹក​រណ្ដៅ​បណ្ដាល​ឲ្យ​លង់​ស្លាប់

(ព្រៃវែង)៖ កាលពី​រសៀល​ថ្ងៃទី១៩ខែកក្កដា​ឆ្នាំ២០១៧ កុមារា​អាយុ១០ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់ បន្ទាប់ពី​ទៅលេង​ទឹក​នៅ​រណ្ដៅ​គឿង​ចក្រ​ជីក​ដែលមាន​ជម្រៅ​ដ៏​ជ្រៅ។ហេតុ​ការ​ណ៏​កុមារា​លង់ទឹក​នេះ​បាន​កើតឡើង​នៅ​ចំណុច​ខាងលិច​ភូមិ​ព្រៃ​ល្វា​យ​ឃុំ​ទឹកថ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង។

កុមារា​រងគ្រោះ​ឈ្មោះ​ធន​បញ្ញា​អាយុ១០ឆ្នាំមាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​លង់ទឹក​ស្លាប់​ក្រោយពេល​ទៅ​ទឹក​ក្នុង​រណ្ដៅ​គឿង​ចក្រ​ជីក​ដែលមាន​ជម្រៅ​ជ្រៅ។

កុមារា​រងគ្រោះ​មិន​នៅ​ជាមួយ​ឱ​ពុក​ម្ដាយ​ទេ​ព្រោះ​អី​ពួកគាត់​ទៅធ្វើ​ការ​នៅឯ​ភ្នំពេញ​អស់។ប៉ុន្តែ​នៅ​ជាមួយ​ជីដូន​ឈ្មោះ​ប៉ឹង​អៀង​អាយុ៦០ឆ្នាំមាន​ទីលំនៅ​ភូមិ​កើតហេតុ​ដែលជា​អ្នកមើល​ខុសត្រូវ​ជំនួស​ឱ​ពុក​ម្ដាយ។នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង១រសៀល​ជនរងគ្រោះ​បាន​ទៅលេង​ទឹក​នៅ​ចំណុច​នោះ​ហើយក៏​លង់​ស្លាប់។ លុះដល់​ម៉ោងជាង៥ល្ងាច​ថ្ងៃ​ដដែល​ទើប​គេ​ប្រទះឃើញ​សព​ក្មេងរងគ្រោះ​ទើប​រាយការណ៍​មក​សមត្ថកិច្ច ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya