ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ពលករ​ម្នាក់ ត្រូវ​ពិការ​ដៃ​ម្ខាង ដោយសារ​គ្រឿងចក្រ

ពលករ​ម្នាក់ ត្រូវ​ពិការ​ដៃ​ម្ខាង ដោយសារ​គ្រឿងចក្រ

អន្តរជាតិ ៖ កម្មករ​សញ្ជាតិ​ភូមា​ម្នាក់​ត្រូវ​បាត់​បង់ដៃ​ម្ខាង​ដោយសារ ត្រូវ​គ្រឿងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​កិន​ដាច់​ដៃ​ម្ខាង​យ៉ាង​អាណោចអាធ័ម

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី18 ខែកក្កដា ឆ្នាំ2017 មាន​ករណី​គ្រោះថ្នាក់​ដោយ ឧបទ្ទវហេតុ​មួយ​បាន​កើតឡើង​នៅក្នុង​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​មួយ ស្ថិតនៅ​តំបន់ឧស្សាហកម្ម​ផា​ណាត់​និគម ស្រុក​ផា​ណាត់​និគម​ខេត្ត​ឈុន​បុរី ក្នុង​ហេតុការណ៍​នេះ​បណ្តាល​មាន​ពលករ​សញ្ជាតិ​ភូមា ឈ្មោះ​Min Yuri Rin អាយុ 22 ឆ្នាំ ត្រូវ​ម៉ាស៊ីន​គ្រឿងចក្រ​វ៉ៃ​ពុម្ពអក្សរ​នៅ​បន្ទះ​ដែក​សង្កត់​ត្រូវចំ​ដៃ​បណ្ដាលអោយ​បែកខ្ទិច​ដៃ​ម្ខាង​យ៉ាង​រន្ធត់។  ប្រភពពី មិត្ត​រួមការ​ងារ​របស់​ជនរ​ង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​អ្នកគ្រប់គ្រង​គ្រឿងចក្រ​វ៉ៃ​ពុម្ព​ដែក ខណៈពេល​កើតហេតុ គាត់​បានលឺ​សំឡេង​ម៉ា​សុ​ី​ន​វ៉ៃ​ពុម្ព​ដែក​លាន់​រំពង​យ៉ាងខ្លាំង គាត់​ក៏​ប្រញាប់​រត់​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ត្រូវ​ម៉ាស៊ីន​វ៉ៃ​ពុម្ព​ដែក​កិន​ខ្ទិច​ដៃ​ម្ខាង​យ៉ាង​ដូច្នេះ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya