ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » កំពុង​អង្គុយ​លើ​ម៉ូតូ​ជាមួយ​មិត្ត​ភ័ក្ត្រ ភ្ញាក់ផ្អើល​ឃើញ​ដំរី​មួយ​មកពី​មុខ​ខ្ញុំ ភ័យ​ពេក​រត់ចោល​អាសំឡាញ់​បាត់

កំពុង​អង្គុយ​លើ​ម៉ូតូ​ជាមួយ​មិត្ត​ភ័ក្ត្រ ភ្ញាក់ផ្អើល​ឃើញ​ដំរី​មួយ​មកពី​មុខ​ខ្ញុំ ភ័យ​ពេក​រត់ចោល​អាសំឡាញ់​បាត់

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧ និង៥០នាទី​យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​ធានា​គារ អេស៊ីលីដា តាម​បណ្ដោយ​ផ្លូវ២១៧ ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ យុវជន២នាក់​ដែល​អង្គុយ​លើ​ម៉ូតូ​ចត​នៅ​ចិញ្ចើមផ្លូវ បាន​រត់​បាតជើង​ស​ព្រាត ខណៈ​ឃើញ​បើករថយន្ត​មួយគ្រឿង​បាន​បើក​យ៉ាង​លឿន​ហើយ​ឡើង​មកលើ​ច​ញ្ចើ​ម​ផ្លូវ​តំរង​មក​បុក​ទាំង​កំរោល​រួមទាំង​កិន​ម៉ូតូ​អូស​ជាង៥០ម៉ែត្រ ។

នៅ​មុនពេល​កើតហេតុ ពួកគេ​បាន​ចេញពី​ធ្វើការ ហើយ​នាំគ្នា​មក​អង្គុយ​លើ​ម៉ូតូ​និយាយ​គ្នា​លេង​លើ​ចិញ្ចើមផ្លូវ​ក្បែរ​កន្លែងកើតហេតុ ខណៈពេល​នោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3D-2551 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ២១៧(ហៅ​ផ្លូវ​ចំការ​ដូង) ទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​និង​ចាំ​ម៉ាក​ពី​ខាងស្ដាំ ក៏​រេ​ចង្កូត​មក​បុក​ម៉ូតូ​រងគ្រោះ​ម៉ាក​គុប​មូល គ្មាន​ស្លាក​លេខ ដែល​យុវជន​រងគ្រោះ​ទាំង២នាក់​អង្គុយ​ពីលើ​ទាំង​កំរោល​តែម្ដង ធ្វើ​ឲ្យ​យុវជន​រងគ្រោះ​ទាំង២ភ័យ​រត់​ចេញពី​ម៉ូតូ​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញា និង​បណ្ដាល​ឲ្យ​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត​អូស​ជាង៥០ម៉ែត្រ​ទើប​ឈប់ ហើយ​អ្នកបើកបរ​បាន​ចុះ​គេចខ្លួនបាត់​ស្រមោល​តែម្ដង ព្រោះ​ទំនងជា​ភ័យខ្លាច​ថា​បុក​គេ​ឲ្យ​របួស​ឬ​ស្លាប់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya