ភ្នំពេញ ៖ មុនពេលចេញទៅដឹកនាំធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ប្រធាន-អនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា នឹងធ្វើសន្និសីទកាសែតស្តីពីការធ្វើមហាបាតុកម្មអហិង្សានិងគោលជំហររបស់ គណបក្សសង្គ្រោះជាតិ នាម៉ោង៩ព្រឹកថ្ងៃទី២៣ តុលា ២០១៣ នៅទីស្នាក់ការកណ្តាលគណបក្សស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ៕