ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុគ្គល​ឈ្មោះ «យូ ណារិន» ដែល​តាំងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ​ផ្កាយ២ ចាប់ខ្លួនបាន​ហើយ

បុគ្គល​ឈ្មោះ «យូ ណារិន» ដែល​តាំងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ​ផ្កាយ២ ចាប់ខ្លួនបាន​ហើយ

(ព្រះសីហនុ)៖ នៅ​យប់​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ​ថា បុគ្គល​ម្នាក់​ឈ្មោះ «យូ ណារិន» ដែល​តាំងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​ត្រូវ​កម្លាំង​របស់លោក​ចាប់ខ្លួនបាន​ហើយ នៅ​រសៀល​ថ្ងៃនេះ ពាក់ព័ន្ធ​រឿង​ប្រមូល​ប្រជាជន​ទៅ​សង់​ខ្ទម​រំលោភបំពាន​ដី​កម្មសិទ្ធិ​រដ្ឋ និង​អ្នកដទៃ​នៅ​ខេត្ត​ព្រះសីហនុ។

ប្រតិបត្តិការ​ចាប់ខ្លួន​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឆេង វុទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត ហើយ​ធ្វើឡើង​នៅ​ចំណុច​ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ជនសង្ស័យ​មានឈ្មោះ ង៉ែត សារិន ហៅ យូ ណារិន អាយុ៤៧ឆ្នាំ មុខរបរ​ទិញ​លក់​ដី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។

នាពេលថ្មីៗកន្លងទៅនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​អះអាងថា ជា​ឧ​ត្ត​ម​សេនីយ៍​ទោ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ហើយ​ប្រមូល​ប្រជាជន​ទៅ​សង់​ខ្ទម​រំលោភបំពាន​ដី​កម្មសិទ្ធិ​រដ្ឋ និង​អ្នកដទៃ​នៅ​ខេត្ត​ព្រះសីហនុ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បញ្ជាការដ្ឋាន​អង្គរក្ស បានចេញ​លិខិត​មួយ ដោយ​ស្នើ​ឲ្យ​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ចាត់វិធានការ​ជា បន្ទាន់​លោក យូ ណារិន ដែល​គេ​អះអាងថា ជា​ឧ​ត្ត​ម​សេនីយ៍​ទោ និង​ជា​មេបញ្ជាការរង នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ហើយ​ធ្វើ​សកម្មភាព ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​កិត្តិយស​អង្គរក្ស និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។

លិខិត​របស់​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស ចុះ​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ដែល​ផ្ញើ​ទៅកាន់​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា «លោក យូ ណារិន ពុំមាន​ឈ្មោះ​នៅក្នុង​ក្របខណ្ឌ និង​មិនមែនជា​ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការរង បញ្ជាការ​អង្គរក្ស​នោះទេ»

សូមបញ្ជាក់ថា បើតាម​លិខិត​របស់ លោក ហូ សិទ្ធី ផ្ញើ​ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ឲ្យ​ដឹងថា ខុទ្ទកាល័យ​សម្តេច​តេ​ជោ បានទទួល​លិខិត​ពី​អតីត​កងទ័ព​ជាតិ(ខ៣)ដែល​ស្នើ ឱ្យ​អន្តរាគមន៍ ចំពោះ​ករណី​ឈ្មោះ យូ ណារិន គណបក្សប្រឆាំង បច្ចុប្បន្នកំពុង​ដើរតួ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ បញ្ជា​ការរង​កងឯកភាព​អង្គរក្ស របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​បានធ្វើ​សកម្មភាព​ប្រមូល​ប្រជាជន អនាធិបតេយ្យ ទៅ​សង់​ខ្ទម​រំលោភបំពាន ដី​កម្មសិទ្ធិ​រដ្ឋ និង​អ្នកដទៃ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya