ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ បុរស​ជនជាតិ ញូ​ហ្សេ​លែ​ន ចងក​ក្នុង​បន្ទប់ ​

ប្រទះឃើញ បុរស​ជនជាតិ ញូ​ហ្សេ​លែ​ន ចងក​ក្នុង​បន្ទប់ ​

ភ្នំពេញ  ៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ ទី​២២ ខែតុលា ឆ្នាំ​២០១៣​នេះ ។ បុរស​ជនជាតិ​ញូ​ហ្សេ​លែ​ន ម្នាក់ ត្រូវបាន​អ្នកបម្រើ​សណ្ឋាគារ​ដាយ​មិន ផា​លេស ស្ថិតនៅក្នុង​សង្កាត់​ជ័យ​ជ​នះ ខណ្ឌ ដូនពេញ ចងក​ធ្វើ​អត្ដ​ឃាត​មុខ​បន្ទប់ទឹក​។
​ជនរងគ្រោះ​ឈ្មោះ​ដេ​វីន ឌែ​នី​សចន អាយុ​៤៣​ឆ្នាំ ។​
​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដោយនៅ​ថ្ងៃកើតហេតុ​នេះ គេ​មិនឃើញ​ជនបរទេស ដែល​ស្នាក់នៅ​បន្ទប់​កើតហេតុ​នោះ ចេញចូល​ដូច​សព្វ ដងនោះ​ទេ ហើយ​បុគ្គលិក​សណ្ឋាគារ មាន​ផ្នែក អនាម័យ បាន​ទៅ​គោះទ្វារ​បន្ទប់​នោះ ក្នុង​បំណង​សំអាត​បន្ទប់ តែ​មិនមាន​ការឆ្លើយតប ហើយ​ជាប់ សោរ​ទ្វារ​ខាងក្នុង ដូច្នេះហើយ​ខាង
​សណ្ឋាគារ ក៏​រាយការណ៍ មក​សមត្ថកិច្ច​មូលដ្ឋាន ហើយ​ក្រុម​សមត្ថកិច្ច ក៏បាន​បង្កើត​គណៈកម្មកា​រ​ចំរុះ ចុះមក​ពិនិត្យ​ជាក់ស្តែង ដោយ​បន្ទប់​កើត ហេតុ​នោះ ជាប់​សោរ​សុវត្ថិភាព ខាងក្នុង​មិនអាច​បើក​បាន​នោះ​ក៏​គណៈកម្មការ​ចំរុះ សម្រេច​ធាក់​ទំលាយ​ទ្វារ បន្ទប់​នោះ​ឃើញ​ជនរងគ្រោះ បាន​លើក​គ្រែ​ពូក មក​ផ្ទប់​និង​ទ្វារ​ក្នុង​គោលបំណង​កុំ ឲ្យ
​គេ​បើកទ្វារ​បាន ទើប​អារ​ដៃ​ខាងឆ្វេង​បណ្តាល ឲ្យ​ឈាម​ហូរ​កក​ពេញ​បន្ទប់ ហើយក៏​យក​ខ្សែ​ក្រណាត់ ចងភ្ជាប់​និង ដែក​ព្យួរ​ទូរទស្សន៍ ស្លាប់បាត់​បង់ជីវិត តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya