ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ក្រុម​ជនល្មើសផ្សេង១៤នាក់ បញ្ជូនទៅ​តុលាការ ក្រោយ​បង្ក្រាបបាន​កន្លងមក

បញ្ជូន​ក្រុម​ជនល្មើសផ្សេង១៤នាក់ បញ្ជូនទៅ​តុលាការ ក្រោយ​បង្ក្រាបបាន​កន្លងមក

ភ្នំពេញ៖នៅ​ម៉ោង៩នាទី​ព្រឹក​ថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៧ នេះ នគរបាល​ខណ្ឌ​សែន​សុខ​បាន​បញ្ជូន​ក្រុម​ជនល្មើស​ច្បាប់​ប្រមាណ​ជា១៤នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផង​ទៅ​តុលាការ ដែលមាន​ជាប់​ពាក់ព័ន្ធជួញដូរ ប្រើប្រាស់​គ្រឿងញៀន និង​ហឹ​ង្សា(វាយ​បំផ្លិចបំផ្លាញ​ទ​ព្យ​សម្បត្តិ​អ្នកដទៃ)ក្រោយពី​ឃាត់​ធ្វើការ​សាកសួរ​បណ្តោះអាសន្ន​រួចមក​ជាច្រើន​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ។

ក្រុម​ជនជាប់ចោទ​ល្មើសច្បាប់​ដែល​ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​តុលាការ១៤
នាក់​ខាងលើ​នោះ បទល្មើស​គ្រឿងញៀន​ចំនួន១១នាក់(ឃាត់​កាលពី​ថ្ង​ទី១៥និង
១៦ខែកក្កដា នៅ​សង្កាត់​ឃ្មួញ) និង​អំពើ​ហឹ​ង្សា៣នាក់(ឃាត់​កាលពី​ថ្ងៃទី១៣ និង
ថ្ងៃទី១៦ ខែកក្កដា នៅ​សង្កាត់​ភ្នំពេញ​ថ្មី និង​សង្កាត់​ទឹកថ្លា) ខណ្ឌ​សែន​សុខ។

ពាក់​ព័​ន្ឋ​ការបង្ក្រាប​ជនល្មើស​គ្រឿងញៀន ដែល​ប៉ូលិស​ចាប់​មិនចេះ​អស់ហើយ
ភាគច្រើន​ឃើញ​មុខដដែលៗនោះ គឺមាន​ការរិះគន់​ពី​មហាជន​ថា បង្ក្រាប​អោយតែល្អមើល ចាប់លែងៗ គួរតែ​អស់លោក​តុលាការ​គិតគូរ​ឡើងវិញ​ផង ត្រូវដាក់​គុក​ឬដាក់​មណ្ឌល​កែប្រែ​កំណត់ពេល​អោយបាន​យូរ​ផង​ទៅ ល្បី​ខ្លាំងណាស់​ថា​ច្បាប់​តឹងតែង​ឥឡូវនេះ តែ​អ្នកច្បាប់​ក៏​ឆ្លាត​ដែរ ចង់​ដោះលែង​ជនល្មើស​គ្រឿងញៀន​ដោយស្របច្បាប់​គេ​ក្រ​ឡៃ​សំណុំរឿង​ពី​ចែកចាយ មកប្រើប្រាស់ ហើយ​ដឹក​យកទៅដាក់មណ្ឌល​បន្សាប​គ្រឿងញៀន​បានតែ​រយះពេល​ខ្លី​បំផុត​ក៏​ដោះលែង​វិញ ក្រោម​រូបឪពុកម្តាយ ឬ​អាណាព្យាបាល​សុំ​ធានា​យកទៅ​អប់រំ​បន្ថែម។

ដោយសារតែ​របៀប​ហ្នឹងហើយ​ទើប​ការបង្ក្រាប​គ្រឿងញៀន​កន្ល​ង​មក​មិនមាន​ប្រ
សិ​ទ្ឋ​ភាព និង​កាន់តែ​រីក​រាលដាល ដោយសារ​អំពើពុករលួយ ហើយ​នៅក្នុង​គុក
វិញ​ក៏​ពុករលួយ រហូត​មាន​ជនល្មើស​ខ្លះ​ជាប់គុក​ហើយ​តែមាន​សេរីភាព​បញ្ជា​កូន
ចៅ​គេ​អោយ​យក​ថ្នាំញៀន​ដើរ​លក់​អោយគេ​នៅ​ខាងក្រៅ​បាន​ទៀត​នោះ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya