ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៤នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ ៖ បង្ក្រាប​ជនសង្ស័យ​ទាំ៤នាក់​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៤និង ៣៥នាទី​ទៀបភ្លឺ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ នៅ​ចំណុច ផ្លូវ​បេតុង​ស្ថិត ក្នង​ភូមិ​អណ្តូង៤ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

នៅមុន​ឈានដល់​ការឃាត់ខ្លួន គឺ កម្លាំង​ល្បាត របស់​ប៉ុស្តិ៍នគរបាល​គោក​រកា បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ហើយ ក៏​ប្រទះឃើញ​ជនសង្ស័យ០១នាក់ កំពុង​ដើរ​ដោយ​ថ្មើ​ជើង​តែម្នាក់ឯង មានការ​សង្ស័យ​កម្លាំង​យើង​ក៏​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា(ម៉ា​ទឹក​ក)ចំនួន០១កញ្ចប់​តូច​ក្នុង​ហោប៉ៅ ក៏ នាំយកមក​ប៉ុស្តិ៍នគរបាល​គោក​រកា ដើម្បី​សាកសួរ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន ពី​ឈ្មោះ ផេង ចាន់​ធី ភេទ​ស្រី និង​ឈ្មោះ ភាព ម៉ៅ (ត្រូវជា​ប្តី)នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​អណ្តូង៣ សង្កា​តើ​គោក​រកា បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​យើង​ក៏​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ន វ៉ា​ត់ ទៅ​ចង្អុល​ជនសង្ស័យ​ក្រោយពេល​ទៅដល់ កម្លាំង​យើង​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣នាក់ នាំមក​ប៉ុស្តិ៍នគរបាល​គោក​រកា ដើម្បី​កសាង​ឯកសារ នឹង​បាន​បញ្ជូន​ជនសង្ស័យ​ទាំង០៤នាក់​តែម្តង។

ជនសង្ស័យ​ទាំង៤នាក់​មាន ៖
១.ឈ្មោះ វ៉ន វ៉ា​ត់ ភេទ​ប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ភូមិ​អណ្តូង៦ សង្កាត់​គោក​រកា ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។
២.ឈ្មោះ ផេង ចាន់​ធី ភេទ​ស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ភូមិ​អណ្តូង៣ សង្កាត់​គោក​រកា ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។
៣.ឈ្មោះ ជា ចិន ភេទ​ប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ភូមិ​អណ្តូង៣ សង្កាត់​គោក​រកា ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។
៤.ឈ្មោះ វ៉ាន់ វីរៈ ភេទ​ប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ភូមិ​អណ្តូង៣ សង្កាត់​គោក​រកា ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។
សម្ភា​រះ​ដកហូត
១.ក្រាម​ពណ៌​ស​ថ្លា(ម៉ា​ទឹកកក)ចំនួន ០១កញ្ជប់​តូច។
២.ដាវ​ដែក​ដង​ឈើ​ចំនួន ០១ដើម។
៣.ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន។
៤. បន្ទះ​ស្លាក់​លេខ​ម៉ូតូ​លេខ ភ្នំពេញ 1DG 7801 ចំនួន ០។
៥.សោរ​ម៉ូតូ​ចំនួន ០។
៦.ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya