ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​មួយគ្រឿង អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ ខណៈ​ម្ចាស់​ឡាន​កំពុង​បើកបរ

ឡាន​មួយគ្រឿង អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ ខណៈ​ម្ចាស់​ឡាន​កំពុង​បើកបរ

កំពង់ឆ្នាំងៈ កាលពី​វេលា​ម៉ោង៧និង១០នាទី​ព្រឹក ថ្ងៃទី១៩ កក្កដា​ឆ្នាំ២០១៧ រថយន្ត​ដឹក​ឥ​វ៉ាន់​មួយគ្រឿង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ ខណៈ​ម្ចាស់​រថយន្ត​កំពុង​បើកប​រ  នៅលើ​កំណាត់​ផ្លូវ​លេខ៥២ថ្មី ចុះទៅ​ផ្សារ​កំពង់​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ផ្ទុក​ឥ​វ៉ាន់​ឆាបឆេះ​នោះ ម៉ាក​សាំ​យ៉ុង ពណ៌​ខៀវ ជា​របស់​ឈ្មោះ លឿង អ៊ូ ភេទ​ប្រុស​មាន​ទីលំនៅ​ក្នុងភូមិ​ព​ន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ខាងលើ ដឹក​មនុស្ស៣ទៅ៤នាក់ និង​មាន​ដឹក​អន្ទង់​នៅក្នុង​រថយន្ត​ផងដែរ ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ ដែល​កំពុង​ស្ថាបនា និង​មានការ​លំបាក​យ៉ាងខ្លាំង ឆ្ពោះ​ឡើងមក​ខាងលើ​ផ្លូវជាតិ​ខណៈ​ស្ថានភាព​ផ្លូវ​លំបាក ក្រោយពី​ភ្លៀង​រួច​ផង​នោះ ម្ចាស់​រថយន្ត​បាន​ប្រឹង​ជាន់​ហ្គែ​រ​ខ្លាំង ឲ្យ​រថយន្ត​ទៅមុខ ស្រាប់តែ​រថយន្ត​នោះ បាន​ផ្ទុះ​ចេញ​ជា​អណ្តាតភ្លើង​ឡើង បណ្តាល​ឲ្យ​ឆាបឆេះ​តែម្តង ។

ក្នុង​ហេតុ​ការ​ខាងលើនេះ បានធ្វើ​ឲ្យ​អ្នកដំណើរ ដែល​បាន​ជិះ​នៅក្នុង​រថយន្ត​ភ​យ័​ស្លន់ស្លោរ នាំគ្នា​រត់ចេញ​ពី​ក្នុង​រថយន្ត ទាំង​ព្រលឹងចុងសក់ តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​នោះឡើយ តែ​សម្រាប់​ឥ​វ៉ាន់​ដែល​នៅក្នុង​រថយន្ត ត្រូវបាន​ឆេះ​អស់​គ្មាន​សល់ និង​របួស​អ្នកបើកបរ​រថយន្ត បន្តិចបន្តួច ។

នៅក្នុង​ហេតុការណ៍​ឆេះ​រថយន្ត​នោះ មិនមាន​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន​នគ​បាល​ស្រុក​បរិបូរណ៍ ចេញ​អន្តរា​គម​ន្ត៍​ពន្លត់​ទេ ដោយសារតែ​ចម្ងាយ​ផ្លូវ​ឆ្ងាយ និង​ការឆាបឆេះ​រថយន្ត​លឿន​ពេក ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya