ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » តុលាការ​ឃុំខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ការ​គំរាម​ទារប្រាក់​មិត្តស្រី៥០០ដុល្លារ ជា​ថ្នូរ​មិន​បង្ហោះ​រូប​អាក្រាតកាយ រួមភេទ​ជាច្រើនលើក

តុលាការ​ឃុំខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ការ​គំរាម​ទារប្រាក់​មិត្តស្រី៥០០ដុល្លារ ជា​ថ្នូរ​មិន​បង្ហោះ​រូប​អាក្រាតកាយ រួមភេទ​ជាច្រើនលើក

(ភ្នំពេញ)៖ នៅ​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្រេច​ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​យុវជន​ម្នាក់ ដែល​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​សាលាដំបូង កាលពី​រសៀល​ថ្ងៃទី១៧ ខែកក្កដា ដោយ​ជាប់ចោទ​ពីបទ​គំរាមកំហែង​ហែកកេរ្តិ៍ (គំរាម​ទារប្រាក់​ចំនួន៥០០ដុល្លារ ពី​នារី​រង​គ្រោះជា​ថ្នូរ​មិន​បង្ហោះ​រូបភាព​អាក្រាតកាយ) ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​តំណាង​អយ្យការ​ធ្វើការ ចោទប្រកាន់។

យុវជន​រូបនោះ ឈ្មោះ ម៉ម ភ័​ក្ត្រា ហៅ​ភ័​ក្រ អាយុ២១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត មុខរបរ​នៅផ្ទះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង របស់​គ្រួសារ​នារី​រងគ្រោះ។

កាលពី​ថ្ងៃ​មិន​ចាំ ខែ​មិនា ឆ្នាំ២០១៧ ជនរងគ្រោះ​អាយុ២០ឆ្នាំ បាន​ស្គាល់ឈ្មោះ ម៉ម ភ័​ក្ត្រា តាមរយៈ​ការលេង Facebook ហើយ​ក៏បាន​ស្រឡាញ់គ្នា​ធ្វើជា​សង្សារ និង​មានការ​ណាត់គ្នា​ទៅ​រួមភេទ​នៅផ្ទះ​សំណាក់​យីហោ «បឹង​ឈូក» ក្នុងស្រុក​កំពង់ត្រាច​ជាច្រើនលើក។ បន្ទាប់ពី​មានការ​រួមភេទ​ជា​ច្រើនដង​រួចមក និង​ចុង​ក្រោយនេះ​ឈ្មោះ ម៉ម ភ័​ក្ត្រា គេ​តែងតែ​គំរាម​ជនរងគ្រោះ​ឲ្យ​ធ្វើ​អ្វីដែល​គេ​ចង់បាន តែបើ​មិន​ព្រម​ទេ​គេ និង​គំរាម​បង្ហោះ​រូបភាព​អាក្រាតកាយ​ទាំងពីរ​នាក់ ដែល​គេ​លួច​ថត​នៅពេល​រួម​រ័ក្ស​ក្នុងផ្ទះ​សំណាក់​ជាមួយគ្នា​នោះ។

នៅ​ថ្ងៃខែ​ដដែល​ឈ្មោះ ម៉ម ភ័​ក្ត្រា បាន​ទូ​ស័ព្ទ​ទៅ​ជនរងគ្រោះ ដោយនិយាយ​ទារប្រាក់​ចំនួន៣០ម៉ឺន​រៀល បើ​មិន​ឲ្យ​ទេ​គេ​នឹង​បង្ហោះ​រូបភាព អាក្រាតកាយ​នោះ។ ដោយ​មិន​ចង់​ឲ្យ​មានរឿង​វែងឆ្ងាយ និង​បែកធ្លាយ​រឿងអាស្រូវ​នោះ ជនរងគ្រោះ​សុខចិត្ត​វេ​លុយ​តាម​វី​ង​ឲ្យ​ទៅ​ឈ្មោះ ម៉ម ភ័​ក្ត្រា ចំនួន២០ម៉ឺន​រៀល​ទៅ ក្រោយមក​បាន​វេរ​ប្រាក់១០ម៉ឺន​រៀល​ថែមទៀត។

បន្ទាប់មក នៅក្នុង​ខែ​មិនា​ដដែល ឈ្មោះ ម៉ម ភ័​ក្ត្រា បាន​ទូរស័ព្ទ​ឲ្យ​ជនរងគ្រោះ ទៅ​ជួប​នៅ​រោងចក្រ​ស៊ីម៉ង់​ខេ​ស៊ី​មេន ខេត្តកំពត ដើម្បី​សុំ​បែកផ្លូវ និង​ឈប់​ឲ្យ​មានការ​ទាក់ទង​គ្នា​ពេលនោះ​ឈ្មោះ ម៉ម ភ័​ក្ត្រា នៅតែ​គំរាម​ជនរងគ្រោះ បើ​នាង​មិន​ព្រម​ធ្វើតាម​គេ​ទេ។

ជនរងគ្រោះ ក៏បាន​វិល​ត្រឡប់មក​ភ្នំពេញ​វិញ ទាំង​ក្តី​ឈឺចាប់​បំផុត នូវ​ទង្វើ​របស់​មនុស្ស​ប្រុស​ម្នាក់ ដែល​បានធ្វើ​មកលើ​នាង​មិន​ខុស​ពាក្យ​ថា «ប្រាក់​ក៏​បង់​ថង់​ក៏​ដាច» ឈឺចាប់​ដែល​ខ្លួន​ជា មនុស្ស​ស្រី​ម្នាក់​ខំ​ស្រឡាញ់​មនុស្ស​ប្រុស​ប្តូរផ្តាច់ រហូត​ប្រគល់​ខ្លួនប្រាណ​លាក់បាំង​ពី​ឪពុកម្តាយ និង​ញាតិមិត្ត​ជិតខាង ដោយ​គិតថា គេ​ជាម​នុស្ស​ប្រុស​ស្មោះត្រង់ តែ​ទីបំផុត​ជា​ផ្លែ​ល្វា ជា​ប្រុស​ព្រាន បាន​ប្រា​ណហើយ​ដោះដៃ មិនតែប៉ុណ្ណោះ​ថែមទាំង​គំរាមកំហែង​គ្រប់បែបយ៉ាង។

ចុងក្រោយ​ឈ្មោះ ម៉ម ភ័​ក្ត្រា បាន​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ​ចំនួន៥០០ដុល្លារ​អាមេរិក និង​បានកំណត់​ត្រឹម៥ថ្ងៃ​បើ​មិនបាន​ប្រាក់ គេ​នឹងមិន​លើកលែង​ទៀត​ទេ ដាច់ខាត​ត្រូវតែ​បង្ហោះ​រូបភាព​វីដេអូ​អាក្រាតកាយ​នោះ។ ពេល​ឈ្មោះ ម៉ម ភ័​ក្ត្រា បាន​គំរាម​ច្រើនលើក​ដូច្នេះ ជនរងគ្រោះ​ដាច់ចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ចាត់ការ​លើ​ប្រុស​ព្រាន​ម្នាក់នេះ បានជា​នៅ​ថ្ងៃទី១៥ ខែកក្កដា សមត្ថកិច្ច​បាន​រៀប​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​នៅពេល​ទៅ​ទទួលយក​ប្រាក់។

ចម្លើយ​ឈ្មោះ ម៉ម ភ័​ក្ត្រា ដែលជា​ជន​ត្រូវ​ចោទ​ឆ្លើយ​សារភាព​នៅ​សមត្ថកិច្ច​ប្រហាក់ប្រហែល និង​ពាក្យបណ្តឹង​ជនរងគ្រោះ​ដែរ ព្រមទាំង​បានទទួល​ស្គាល់​ការពិត​ដូច​អ្វីដែល​ខ្លួន​បានធ្វើ។ ក្រោយពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ និង​ជនរងគ្រោះ​បាន​សម្រុះសម្រួល​គ្នា ព្រមព្រៀង​បញ្ចប់​វិវាទ​រឿង​អាក្រក់​កន្លងមក​រួចទៅហើយ និង​មាន​សំណង​ជម្ងឺ​ចិត្ត​ផងដែរ។

ប៉ុន្តែ​យុវជន​រូបនេះ​នៅជាប់​បណ្តឹងអាជ្ញា​មួយទៀត រហូត​ត្រូវបាន​តំណាង​អយ្យការ​កោះហៅ និង​ធ្វើការ​ចោទប្រកាន់ ហើយ​ឃុំខ្លួន​ដាក់ពន្ធនាគារ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya