ភ្នំពេញ៖ សាលារាជធានីភ្នំពេញនៅថ្ងៃទី២២ ខែតុលា បានចេញសេចក្តីប្រកាស ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងៀមស្ងាត់ អត់ធ្មត់ និងគួរបានបញ្ចៀសការធ្វើចរាចរឆ្លងកាត់តាមកំណាត់ផ្លូវ ដែលគណបក្សសង្គ្រោះ ជាតិដង្ហែក្បួនបាតុកម្ម ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសម្រួលដល់ការ កកស្ទះចរាចរណ៍ សាលា រាជធានីភ្នំពេញ ។
សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋជាម្ចាស់លំនៅដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុន អាជីវកម្ម ផ្សេងៗ ស្ថិតនៅអមសងខាងផ្លូវ ដែលបាតុករឆ្លងកាត់ ត្រូវប្រុងប្រយ័ត្ន និងម្ចាស់ការរក្សាទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនឲ្យ បានល្អ ចៀសវាងការខាតបង់ ឬការបាត់បង់ ដោយឧបទ្ទវហេតុណាមួយកើតឡើងជាយថាហេតុ៕