ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ហាស ! បុរស​ម្នាក់​ដែល​គេ​សង្ស័យថា​បែក​ថ្នាំ​បាន​យក​កាំបិត​មុខ​ពីរ​សម្រាប់​ចិតបន្លែ​មក​អារ.ក ខ្លួនឯង​ហូរឈាម​ស្រោច​ខ្លួន លោតទឹក​មិន​ស្លាប់ អារ. ក ម្ដង​មើល​ស្លាប់​អត់ នៅតែ​មិន​ស្លាប់

ហាស ! បុរស​ម្នាក់​ដែល​គេ​សង្ស័យថា​បែក​ថ្នាំ​បាន​យក​កាំបិត​មុខ​ពីរ​សម្រាប់​ចិតបន្លែ​មក​អារ.ក ខ្លួនឯង​ហូរឈាម​ស្រោច​ខ្លួន លោតទឹក​មិន​ស្លាប់ អារ. ក ម្ដង​មើល​ស្លាប់​អត់ នៅតែ​មិន​ស្លាប់

ភ្នំពេញ៖ កាលពី​វេលា ម៉ោង ១១និង៤០នាទី​យប់​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ បុរស​ម្នាក់​ដែល​គេ​សង្ស័យថា​បែក​ថ្នាំ​បាន​យក​កាំបិត​មុខ​ពីរ​សម្រាប់​ចិតបន្លែ​មក​អារ.ក ខ្លួនឯង​ហូរឈាម​ស្រោច​ខ្លួន ប៉ង​បញ្ចប់ជីវិត តែ​សំណាងល្អ​ត្រូវបាន​គេ​ជួយ​ទាន់ពេលវេលា។ ហេតុការណ៍​នេះ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង  នៅ​ចំណុច​ផ្ទះជួល​ប្រទះ​ឡ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។

បុរសរងគ្រោះ​មានឈ្មោះ បាន វុទ្ធី អាយុ២៧ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។

បុរសរងគ្រោះ​មកពីណា​ទេ ស្រាប់តែ​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​បុរស​ខាងលើ​អង្គុយ​មាន​កាន់​កាំបិត​មុខ២មួយ ហើយ​អារ.ក ខ្លួនឯង​នឹង​កាំបិត​នោះ ហូរឈាម​ស្រោច​ខ្លួន ភ្លាមៗនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច សមត្ថ​កិ​ច​ក៏​ចុះ​មកដល់ភ្លាមៗដែរ ហើយ​យក​កាំបិត​ចេញពី​ដៃ​ជនរងគ្រោះ បន្ទាប់មក​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

សូម​រំលឹកថា បុរស​ខាងលើនេះ​បាន​ព្យាយាម​សម្លាប់ខ្លួន​ម្ដង​ហើយ​កាលពី​វេលា​ម៉ោង៦ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​ខ្លួន​បាន​ជិះ​ម៉ូតូឌុប​ទៅ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​ចាស់ តែ​មិន​ស្លាប់​ព្រោះ​គាត់​ចេះ​ហែល​ទឹក ហើយ​បាន​ហែល​ទឹក​ឡើងគោក​វិញ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya