ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​មន្ត្រី​បរិស្ថាន​ទីចាត់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុះ ចាប់​គោក​យន្ត​ន្ត្រៃ​ដឹកឈើ​អារ ២គ្រឿង​យកលុយ …

ធ្លាយ​រឿង​មន្ត្រី​បរិស្ថាន​ទីចាត់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុះ ចាប់​គោក​យន្ត​ន្ត្រៃ​ដឹកឈើ​អារ ២គ្រឿង​យកលុយ …

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ​ចោទ​មន្ត្រី​បរិស្ថាន​ទី​កាត់​ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុះ​ថា​បាន​ជំរិត​យកលុយ និង​រឹបអូស​យក​ឈើ​ពី​ពួកគាត់​ដឹកឈើ​តាម​គោយន្ត​កន្ត្រៃ​យកទៅ​ធ្វើ​ផ្ទះពិតៗ ខណៈដែល​ក្រុមមន្ត្រី​បរិស្ថាន​ខាងលើ​ឃាត់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ចំនួន ២គ្រឿង បង្ខំ​ឲ្យ​ពួកគាត់​បង់លុយ​ក្នុងម្នាក់ៗចំនួន១លាន​រៀល(មួយ លាន​រៀល​គត់) និង​យក​ឈើ​ពួកគាត់​ក្នុង គោយន្តៗចំនួន ១ម៉ែត្រត្រីគុណ​ថែមទៀត។

ហេតុការណ៍​ខាងលើ​បាន​បង្កឡើង​កាលពី​ល្ងាច​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុច​ទីចាត់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុះ ស្ថិត​ក្នុងភូមិ.ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

អ្នកបើកបរ និង​អ្នករួមដំណើរ​គោយន្ត​កន្ត្រៃ​ដឹកឈើ​ចំនួន ២គ្រឿង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ថា ពួកគាត់​បច្ចុប្បន្ន រស់នៅ​ភូមិ​កណ្ដាល ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ហើយ​បាន​ទិញ​ឈើ​ប្រភេទ​ឈើ​អារ(ខ្លុង​ឬ​ត្បែង)គ្រឿង​ធ្វើ​ផ្ទះសំបែង​ចំនួន​ប្រមាណ ៦ម៉ែត្រត្រីគុណ ដែល​ខំ​សន្សំ​លុយ​យូ​ណាស់​មកហើយ​នោះ ដើម្បី​ដឹកយក​ទៅធ្វើ​ផ្ទះ​នៅ​ភូមិ​ក្រាំង​ដូង ឃុំ​ពាម ស្រុក​សា​ម្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ព្រោះ​គាត់​បាន​ប្រពន្ធ​នៅ​ទីនោះ លុះ​នៅ​ល្ងាច​ថ្ងៃ​ខាងលើ​ជា​ថ្ងៃកើតហេតុ ពួកគាត់​បាន​បើក​គោយន្ត​កន្ត្រៃ​ដឹកឈើ​ចេញពី​មូលដ្ឋាន​ទិញ​ឈើ គឺ​ភូមិ​កណ្ដាល ឃុំ​អន្លង់​រាប ស្រុក​វាលវែង ស្រាប់តែ​ជិត​មកដល់​ទីចាត់កា​រដែ​ន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុះ គាត់​បាន​ឈប់​គោយន្ត​ដើម្បី​មកសុំ​ក្រុមមន្ត្រី​បរិស្ថាន​នៅ​ទីនោះ ព្រោះ​ពួកគាត់​ពុំមែន​ជា​ឈ្មួញ​នោះទេ​សុំ​បន្ធូ​បន្ថយ​ខ្លះ​ផង ខណៈនោះ​ក៍​ត្រូវ​មន្ត្រី​ជំនាញ​បរិ​សា្ថ​ន​ធ្វើ​ការឃាត់​គោយន្ត​កន្ត្រៃ​ដឹកឈើ​របស់គាត់​តែម្តង ហើយ​ក្រុមមន្ត្រី​ទាំងនោះ​បង្ខំ​តំ​រ៉ូ​វ​ឲ្យ​ពួក​បង់លុយ​ក្នុង គោយន្តៗចំនួន ១លាន​រៀល(មួយ​លាន​រៀល​គត់) និង​ទំលាក់​យក​ឈើ​ពួកគាត់​ក្នុង​គោយន្ត ១គ្រឿង​ចំនួន ១ម៉ែត្រត្រីគុណ​ថែមទៀត ការឃាត់ទុក​នៅ​គោយន្ត​កន្ត្រៃ​ដឹកឈើ​ដើម្បី​បង្ខំ​ទា​លុយ និង​យក​ឈើ​រយៈពេល តាំង​ម៉ោង ៥ល្ងាច​ថ្ងៃទី១៤ រហូតដល់​ម៉ោង៧យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ទាល់តែ​ធ្វើតាម​ពួកគាត់​ទើប​គាត់​ឲ្យ​គោយន្ត និង​ឈើ​នៅសល់។

អ្នកបើកបរ និង​អ្នករួមដំណើរ​គោយន្ត​កន្ត្រៃ​ដឹកឈើ​បន្តថា ពួកគាត់​ចេញដំណើរ​ដឹកឈើ​ក្នុង​គោលបំណង​យកទៅ​ធ្វើ​ផ្ទះ ពី​ភូមិ​ឃុំ​ស្រុក​ត​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥៥ ដូច​បាន​រាបរប​ខាងលើ​ទំរាំ​ដល់​គោលដៅ​នៅឯ​ខេត្តកំពង់ឆ្នាំង ត្រូវ​ចំណាយ​ពេលវេលា​ដេក​តាមផ្លូវ​ជា​តំណាក់​ឯ​ចំនួន ៤យប់​ឯ​ណុះ ពួកគាត់​យល់ច្បាស់​ទិញ​ឈើ​ដឹកជញ្ជូន​នេះ​មិន​ស្រាប់​ច្បាប់​ទេ តែ​សុំ​បន្ធូរបន្ថយ​បន្តិច​ទៅ​ព្រោះ​ពួកគាត់​មិនមែនជា​ឈ្មួញ​រកស៊ី​ឈើ​នោះទេ គឺ​សន្សំ​ទិញ​ដឹកជញ្ជូន​យកទៅ​ធ្វើ​ផ្ទះពិតៗប្រាកដ។

អ្នកបើកបរ និង​អ្នករួមដំណើរ​គោយន្ត​កន្ត្រៃ​បន្តទៀតថា ការដែល​ពួកគាត់​បង្ខំ​ទិញ និង​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ​បែបនេះ ដោយសារ​ឈើ​នៅ​ទីនោះ​ធូ​ថ្លៃ​ហើយ​ឈើ​ក៍​ល្អ​ដែរ ទោស​ជា​ដោះស្រាយ​បាយទឹក​ដល់​សម​ត្ត​កិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​តាម​ដងផ្លូវខ្លះៗក្តី​ក៍​នៅតែ​បន្តិច​ដែរ ខុសគ្នា​ស្រឡះ​ពី​ការទិញ​តាម​ដេប៉ូ​លក់​ឈើ​នៅតាម​តំបន់ក្បែៗផ្ទះ ហើយ​ម្យា​ង​ទៀត​គាត់​ឃើញ​គេ​ដឹក​បានគ្រប់ៗគ្នា​មិន​ថា​ដឹក​តិច​ឬ​ច្រើន​នោះឡើយ គឺ​ដឹក​រាល់ថ្ងៃ​ឡើង​រូង​ផ្លូវ​ទៅហើយ​រួមទាំង​ម៉ា​សុ​ី​ន​អារឈើ​ឡើង​រំពង​ព្រៃ​ទៀតផង ដូចជា​ពុំ​សូវ​ឃើញ​មាន​មន្ត្រី​ជំនាញ​ឯណា​មាន​ចំ​ណាត​ការ​ផង​ហ្នឹង ជាមួយគ្នា​ខាងលើ​នេះដែរ​គាត់​សំណូមពរ​សុំ​ឲ្យ​ថ្នាក់លើ​មាន​ចំ​ការរក​យុត្តិធម៌​ជូន​ពួកគាត់​ផង ក្រែង​ក្រុមមន្ត្រី​ទាំង​ប​ង្ខ​ចិត្ត​ខ្លួនឯង​ធ្វើ​អ្វី​ខុស​រឿង​មកលើ​ពួកគាត់ ដើម្បី​តែ​ប្រយោជន៍​របស់​ប៉ុន្មាន​នាក់​គ្នាឯង​នោះ។

ពាក់ព័ន្ធ​ទៅនឹង​ករណី​អ្នកបើកបរ និង​អ្នករួមដំណើរ​គោយន្ត​កន្ត្រៃ​ដឹកឈើ​លើកឡើង៖ អ្នកសារព័ត៌មាន​មិន​ស្វែងរក​សុំ​ការពន្យល់​ជុំវិញ​បញ្ហា​នោះបានទេ នា​រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ប៉ុន្តែ​យើង​បាន​ព្យាយាម​តេ​ទូរស័ព្ទ​ទៅ​លោក អភិបាលខេត្ត​ពោធិ៍សាត់ ដើម្បី​ផ្តល់ព័ត៌មានខ្លះៗ និង​សុំ​ប្រសាសន៍​ពន្យល់ខ្លះៗមកវិញ តែ​លោក មិនបាន​ឆ្លើយតប​ក្បោះក្បាយ​ក៏​បិទ​ទូរស័ព្ទ​ទៅ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya