ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ទារិកា​ទើបតែ​កើត ត្រូវគេ​បោះបង់ចោល​ក្នុងព្រៃ

ទារិកា​ទើបតែ​កើត ត្រូវគេ​បោះបង់ចោល​ក្នុងព្រៃ

អន្តរជាតិ ៖ ដោយសារតែ​បច្ចុប្បន្ន​ការចង់​ដឹង នឹង​បើកទូលាយ​បញ្ហា​ផ្លូវភេទ​ទៅលើ​យុវវ័យ និងក្មេងៗវ័យជំទង់ៗ ជាច្រើន ជាហេតុ​ធ្វើ​ឲ្យ​អត្រា​ក្នុងការ​រំលូតកូន​ខុសច្បាប់​នៅក្នុង​ប្រទេស​ក៏​កាន់តែ​កើនឡើង​ច្រើន​ដូចគ្នា។ ទារក​មួយចំនួន ត្រូវបាន​បំបរបង់​ឲ្យ​ស្លាប់ បន្ទាប់ពី​កើតមក​ព្រោះតែ​ម្ដាយ​ឪពុក​ខ្វះ​ធម៌​មេត្តា ហើយក៏​មិនសូវ​គេច​ពី​គ្រោះ​ស្លាប់​ដែរ។  តែ​ទោះជា​យ៉ាងណា ទារក​អស្ចារ្យ​នេះ​បាន​រស់រានមានជីវិត បន្ទាប់ពី​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ព្រៃ​មួយ ហើយ​ចោមរោម​ខាំ​ដោយ​ស្រមោច។

ក្នុងព្រៃ​ក្នុង Chelyabinsk ប្រទេស​រុស្ស៊ី បុរស​ម្នាក់​បានឮ​ក្មេង​យំ ហើយ​បាន​ដើរ​តាម​សម្លេង​នោះ។ អ្វីដែល​គួរ​ឲ្យ​តក់ស្លុត​នោះ​គឺ គាត់​បានឃើញ​ទារក​មួយ​កំពុង​ត្រូវ​ហ្វូង​ស្រមោច​ធំ​មួ​​យ​ចោមរោម​ខាំ​ស៊ី និង​ទទួល​របួស​យ៉ាងធ្ងន់ធ្ងរ ទាំង​ដែល​មិនទាន់​ដាច់​ទងផ្ចិត​ផង​នោះ។ អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​បាន​និយាយថា ជន​ដែល​បាន​រកឃើញ​ទារិកា​នេះ​បានឮ​នាង​ស្រែកយំ ដេក​នៅលើ​គំនរ​កូន​ស្លឹក​មួយ និង​រុំ​ព័ទ្ធ​ដោយ​ស្រមោច។ វា​ច្បាស់​ណាស់​ទារិកា​កម្សត់ ត្រូវបាន​គេបោះបង់​ចោល ហើយភ្លាមៗនោះដែរ​នាង​ក៏ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​យ៉ាង​ប្រញាប់​បំផុត។ បន្ទាប់ពី​ទទួលបាន​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង Chelyabinsk ទារក​ពេលនេះ​គឺមាន​សុវត្ថិភាព និង​កំពុង​ជាសះស្បើយ​ពេញលេញ ហើយ​ប៉ូលីស​កំពុងតែ​ព្យាយាម​ដើម្បី​តាមដាន​ចុះ​ឪពុកម្តាយ​របស់​នាង​ផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya