ភ្នំពេញ៖ កាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ។ ជនសង្ស័យដែលនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំសំរោងធំ ធ្វើការឃាត់ខ្លួនខាងលើនេះ ឈ្មោះ ឃុត ធន អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។
នៅអធិការស្រុកកៀនស្វាយ លោក យាយ លី គង់ អាយុ៨៦ឆ្នាំ និងចៅចំនួន៥នាក់ បានធ្វើដំណើរមកកាន់អធិការ ដើម្បីសុំ លោក ប៉ា សំអិត អធិការនគរបាលស្រុក ដើម្បីធានាឈ្មោះ ឃុត ធន ដែលជាកូនរបស់គាត់នោះត្រឡប់ទៅផ្ទះវិញ ។
លោក យាយ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ ត្រូវប្រពន្ធចុះចោល តាំងពីកូនពៅមានអាយុ១ឆ្នាំ ។ ដោយឡែកកូនបងស្រី អាយុ ១៥ឆ្នាំ ដើរស៊ីឈ្នួលគេយកលុយមកចិញ្ចឹមប្អូនៗ និងចិញ្ចឹមរូបគាត់ ផងដែរ ។
លោកយាយបន្តទៀតថា សព្វថ្ងៃនេះ លោកយាយវេទនាណាស់ កូន ប្រុសឈ្មោះ ឃុត ធន ស្រវឹងស្រាស្ទើររាល់ថ្ងៃ មិនសូវជួយមើលកូនតូចៗទេ រាល់ថ្ងៃគាត់អាណិតចៅៗណាស់ ព្រោះពួកគេមិនសូវបានចូលរៀន ៕
» ព័ត៌មានជាតិ » ស្រវឹង វាយធ្វើបាប ប្រពន្ធកូនប៉ូលិសឃាត់ខ្លួន