ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជា​កម្មករ​សំណង់ ខ្យល់គ​ស្លាប់ ចោល​ប្រពន្ធ​និង​កូន

បុរស​ម្នាក់​ជា​កម្មករ​សំណង់ ខ្យល់គ​ស្លាប់ ចោល​ប្រពន្ធ​និង​កូន

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៦និង៣០នាទី​ព្រឹក ថ្ងៃទី១៨ខែកក្កដា​ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ សែន​សុខ។

សព​បុរស​ខាងលើ​មាន ឈ្មោះ អួន ក្រ​ន អាយុ៤០ កម្មករសំណង់ ស្នាក់នៅ​ដីឡូត៍​ផ្ទះ​វីឡា​កំពង់​សាងសង់​ភូមិ​បន្លា​ស្អិត​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ឈូក​ឃុំ​ជ្រៃ​ទៀន ស្រុក​ព្រៃឈរ កំពង់ចាម។មាន ប្រពន្ធ​និង​មានកូន៣នាក់​ក្នុង​បន្ទុករស់​នៅឯ​ស្រុកកំណើត។

 

មុនពេល​កើតហេតុ កាលពី​ព្រលប់​ថ្ងៃទី១៧ ខែកក្កដា ជនរងគ្រោះ​មាន​គ្នា៥នាក់​អង្គុយ​ផឹកស្រា ស ចំនួន៣លីត្រ រួច​ក៏​នាំគ្នា​ចូលដេក​អស់​ទៅ  រហូតមកដល់​វេលា​ម៉ោង២រំលង​អ​ធ្រា​តយ​ប់ ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួលខ្លួន បាន​ហៅ​ឲ្យ​កម្មករ​ដូចគ្នា​កោសខ្យល់​ឲ្យ រួច ហើយក៏​ចូល​សម្រាក​បាត់ទៅ ។

ប្រភព​ដដែល​បន្តទៀត​ថា លុះ​ព្រឹក​ឡើង​វេលា​ម៉ោង៦និង៣០នាទី ទៅហើយ នៅតែ​មិនឃើញ​ជនរងគ្រោះ​ភ្ញាក់​ទៀត ដោយ​មិន​អស់ចិត្ត ក្រុមគ្រួសារ ស្រែកហៅ ចូលទៅ​ដាស់ ទើប​ប្រទះឃើញ ដឹងថា​ជនរងគ្រោះ ដេកស្លាប់​ទៅវិញ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya