ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ ជាប់ចោទ​ពីបទ គំរាម​ទារប្រាក់​ចំនួន៥០០ដុល្លារ​អាមេរិក ពី​ជនរងគ្រោះ ជា​ថ្នូរ​មិន​បង្ហោះ​រូបភាព​អាក្រាតកាយ

យុវជន​ម្នាក់ ជាប់ចោទ​ពីបទ គំរាម​ទារប្រាក់​ចំនួន៥០០ដុល្លារ​អាមេរិក ពី​ជនរងគ្រោះ ជា​ថ្នូរ​មិន​បង្ហោះ​រូបភាព​អាក្រាតកាយ

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៧ ដោយ​ជាប់ចោទ​ពីបទ គំរាមកំហែង​ហែកកេរ្តិ៍ (គំរាម​ទារប្រាក់​ចំនួន៥០០ដុល្លារ​អាមេរិក) ពី​ជនរងគ្រោះ ជា​ថ្នូរ​មិន​បង្ហោះ​រូបភាព​អាក្រាតកាយ។ យុវជន​រូបនោះ​ឈ្មោះ ម៉ម ភ័​ក្ត្រា ហៅ ភ័​ក្រ អាយុ២១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត មុខរបរ​នៅផ្ទះ។

ទាក់ទិន​នឹង​ការឃាត់ខ្លួន​យុវជន​ម្នាក់នេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រភពព័ត៌មាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​បានធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ និង​ដោយបាន​ការសម្របសម្រួល​ពី​ស្ថាន​ប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ ពាក្យបណ្តឹង​នោះបាន​បញ្ជាក់ថា កាលពី​ថ្ងៃ​មិន​ចាំ ក្នុង​ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះ​អាយុ២០ឆ្នាំ បាន​ស្គាល់ឈ្មោះ ម៉ម ភ័​ក្ត្រា តាមរយៈ​ការលេង​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏បាន​ស្រលាញ់គ្នា​ធ្វើជា​សង្សារ និង​មានការ​ណាត់គ្នា​ទៅ​រួមដំណេក​នៅផ្ទះ​សំណាក់​យីហោ(បឹង​ឈូក) ក្នុងស្រុក​កំពង់ត្រាច​ជាច្រើនលើក។ បន្ទាប់ពី​មានការ​រួមដំណេក​ជា​ច្រើនដង​រួចមក និង​ចុង​ក្រោយនេះ​ឈ្មោះ ម៉ម ភ័​ក្ត្រា គេ​តែងតែ​គំរាម​ជនរងគ្រោះ​ឲ្យ​ធ្វើ​អ្វីដែល​គេ​ចង់បាន តែបើ​មិន​ព្រម​ទេ​គេ​នឹង​គំរាម​បង្ហោះ​រូបភាព​អាក្រាតកាយ​ទាំងពីរ​នាក់ ដែល​គេ​លួច​ថត​នៅពេល​រួមដំណេក​ក្នុងផ្ទះ​សំណាក់​ជាមួយគ្នា​នោះ។

នៅ​ថ្ងៃ​មិន​ចាំ ក្នុង​ខែមីនា ២០១៧ ដដែល ឈ្មោះ ម៉ម ភ័​ក្ត្រា បាន​ទូ​ស័ព្ទ​ទៅ​ជនរងគ្រោះ ដោយនិយាយ​ទារប្រាក់​ចំនួន៣០ម៉ឺន​រៀល បើ​មិន​ឲ្យ​ទេ​គេ​នឹង​បង្ហោះ​រូបភាព​អាក្រាត​នោះ។ ដោយ​ចង់​ឲ្យ​មានរឿង​វែងឆ្ងាយ និង​បែកធ្លាយ​រឿងអាស្រូវ​នោះ ជនរងគ្រោះ​សុខចិត្ត​វេរ​លុយ​តាម​វី​ង​ឲ្យ​ទៅ​ឈ្មោះ ម៉ម ភ័​ក្ត្រា ចំនួន២០ម៉ឺន​រៀល​ទៅ ក្រោយមក​បាន​វេរ​ប្រាក់១០ម៉ឺន​រៀល​ថែមទៀត។ លុះ​ថ្ងៃទី០១ មីនា ២០១៧ ម៉ម ភ័​ក្ត្រា បាន​ទូរស័ព្ទ​ឲ្យ​ជនរងគ្រោះ​ទៅ​ជួប​នៅ​រោងចក្រ​ស៊ីម៉ង់​ខេ​ស៊ី​មេន ខេត្តកំពត ដើម្បី​សុំ​បែកផ្លូវ និង​ឈប់​ឲ្យ​មានការ​ទាក់ទង​គ្នា ពេលនោះ​ឈ្មោះ ម៉ម ភ័​ក្ត្រា នៅតែ​គំរាម​ជនរងគ្រោះ បើ​នាង​មិន​ព្រម​ធ្វើតាម​គេ​ទេ។

ជនរងគ្រោះ​ក៏បាន​វិល​ត្រលប់មក​ភ្នំពេញ​វិញ​ទាំង​ក្តី​ឈឺចាប់​បំផុត​នូវ​ទង្វើ​របស់​មនុស្ស​ប្រុស​ម្នាក់​ដែល​បានធ្វើ​មកលើ​នាង មិន​ខុស​ពាក្យចាស់​ថា(ប្រាក់​ក៏​បង់ ថង់​ក៏​ដាច) ឈឺចាប់​ដែល​ខ្លួន​ជាម​នុស្ស​ស្រី​ម្នាក់ ខំ​ស្រលាញ់​មនុស្ស​ប្រុស​ប្តូរផ្តាច់​រហូត​ប្រគល់​ខ្លួនប្រាណ​លាក់បាំង​ពី​ឪពុកម្តាយ និង​ញាតិមិត្ត​ជិតខាង ដោយ​គិតថា គេ​មនុស្ស​ប្រុស​ស្មោះត្រង់ តែ​ទីបំផុត​ជា​ផ្លែ​ល្វា ជា​ប្រុស​ព្រាន បាន​ប្រា​ណហើយ​ដោះដៃ មិនតែប៉ុណ្ណោះ​ថែមទាំង​គំរាមកំហែង​គ្រប់បែបយ៉ាង។ ចុងក្រោយ​ឈ្មោះ ម៉ម ភ័​ក្ត្រា បាន​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ​ចំនួន៥០០ដុល្លារ​អាមេរិក ហើយ​បានកំណត់​ត្រឹម៥ថ្ងៃ បើ​មិនបាន​ប្រាក់​ទេ គេ​នឹងមិន​លើកលែង​ដាច់ខាត​ត្រូវតែ​បង្ហោះ​រូបភាព​វីដេអូ​អាក្រាតកាយ​នោះ។

ពេល​ឈ្មោះ ម៉ម ភ័​ក្ត្រា បាន​គំរាម​ច្រើនលើក​ដូច្នេះ ជនរងគ្រោះ​ដាច់ចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ចាត់ការ​លើ​ប្រុស​ព្រាន​ម្នាក់នេះ ។ បានជា​នៅ​ថ្ងៃទី១៥ កក្កដា សមត្ថកិច្ច​បានរៀបចំ​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​នៅពេល​ទៅ​ទទួលយក​ប្រាក់។ ចម្លើយ​ឈ្មោះ ម៉ម ភ័​ក្ត្រា ដែលជា​ជន​ត្រូវ​ចោទ​ឆ្លើយ​សារភាព​នៅមុខ​សមត្ថកិច្ច ប្រហាក់ប្រហែល​នឹង​ពាក្យបណ្តឹង​ជនរងគ្រោះ​ដែរ ព្រមទាំង​បានទទួល​ស្គាល់​ការពិត​ដូច​អ្វីដែល​ខ្លួន​បានធ្វើ។

ក្រោយពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ និង ជនរងគ្រោះ​បាន​សម្រុះសម្រួល​គ្នា​ព្រមព្រៀង​បញ្ចប់​វិវាទ រឿង​អាក្រក់​កន្លងមក​រួចទៅហើយ និង​មាន​សំណង​ជំងឺ​ចិត្ត​ផងដែរ។ ប៉ុន្តែ​ជន​ត្រូវ​ចោទ​នៅមាន​ជាប់​បណ្តឹងអាជ្ញា​មួយទៀត ទើប​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ឈ្មោះ ម៉ម ភ័ក្ត្រ ទៅជូន​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ដែល​សំណុំ​រឿងនេះ​បាន​ស្ថិតនៅ​ដៃ​លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​ធ្វើការ​សាកសួរ រហូតដល់​ល្ងាច​តំណាង​អយ្យការ​សាកសួរ​មិនទាន់​ចប់ បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya