ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង

ខេត្តពោធិ៍សាត់៖ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិពាល​ញែក ១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ពោធិ៍សាត់​សហការគ្នា ចុះ​អនុវត្ត​ដីកា​របស់​សាលាដំបូង​ខេត្តពោធិ៍សាត់ ក្នុងនោះ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​ប៖ ការ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង។ ស្ត្រី​ត្រូវអនុវត្ត​ឈ្មោះ ដួង សុខុម ភេទ​ស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មាន​ទី​លំ​ភូមិ​ក្រសាំង​គ្រួ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។

ប្រតិបត្តិ​ការអនុវត្ត​នេះ​ធ្វើឡើង​តាម ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១០៩ ចខ ចុះ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ចេញ​ដោយ​លោក សុ​ី​ន ពិសិដ្ឋ ចៅក្រម​សុ​ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ ដោយ​ចោទ​ពីបទ៖ ការ​ក្លែងបន្លំ និង​ប្រើប្រាស​ឯកសារ​ក្លែង ប៉ុន្តែ​ពុំបាន​បញ្ជាក់​ប្រ​ព្រិ​ត្ត​នៅឯណា និង​នៅ​ថ្ងៃ.ខែ.ឆ្នាំ​ណា​នោះទេ។

ប្រភពព័ត៌មាន​ដដែល​ខាងលើ​បន្តទៀតថា ករណី​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តបោធិ៍សាត់​ខាងលើ ចំពោះ​ជនសង្ស័យ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់​ហើយ នា​រសៀល​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya