ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អាវុធហត្ថ​ខេត្ត បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន

អាវុធហត្ថ​ខេត្ត បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន

ខេត្តស្ទឹងត្រែង៖ កម្លាំង​អាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វាន់​ឌី​មេបញ្ជាការ​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​សៀម​ប៉ាង​បាន​ចុះបង្ក្រាប​ក្នុងករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​មួយ កាលពី​វេលា​ម៉ោង2និង30នាទី​ថ្ងៃទី17ខែកក្កដា ឆ្នាំ2017 នៅត្រង់ចំនុច​ផ្លូវបំបែក​ភូមិ​ណា​អូ​ង​ឃុំ​ស្រែ​សំបូរ​ស្រុក​សៀម​ប៉ាង។

ក្រោម​ការបញ្ជា​ផ្ទា​ល់ពី ឯ​ឧ​ត្ត​ម សៅ សុខា​មេ​បញ្ជា​រកា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ចុះ​ពង្រឹង​ទៅលើ​បទ​ល្មើ​គ្រឿងញៀន​ឲ្យ​មាន​ប្រ​សិទ​ភាព​ខ្ពស់បំផុត​ដែល​កើត​មាននៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់។ ក្នុង​ការបើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កង មួន ភេទ​ប្រុស​អាយុ48ឆ្នាំ​ជនជាតិ​ឡាវ​រស់នៅ​ភូមិ​ខី​ហាក់​ឃុំ​ឃី​ណាក់​ស្រុក​មឿង​ខូង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​និង​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មាន​ទំងន់១គីឡូក្រាម។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់៕

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya