ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្មេង​ទំនើង៤នាក់ បន្ទាប់ពី​ចូល​រាំលេង​ក្នុង​ក្លឹប​ហ្លេ​យ៍​បង្ក​របួសស្នាម

ឃាត់ខ្លួន​ក្មេង​ទំនើង៤នាក់ បន្ទាប់ពី​ចូល​រាំលេង​ក្នុង​ក្លឹប​ហ្លេ​យ៍​បង្ក​របួសស្នាម

ភ្នំពេញ ៖ ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំង៤នាក់​នេះ នៅវេលា​ម៉ោង១២និង១៥នាទី​យប់​ថ្ងៃទី ១៦ខែកក្កដា​ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុង​ក្លឹប ហ្លេ​យ៏ ស្ថិតនៅ​ផ្លូវ២០០៤ភូមិ ត្រពាំង​ឈូក សង្កាត់ អូរ​បែកក្អម ខណ្ឌ សែន​សុខ

កម្លាំង​អាវុធហត្ថ​បានអោយដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន៤នាក់​នោះ​ទី១ឈ្មោះ
១/ឈ្មោះ ភូ​ន វណ្ណៈ ភេទ ប្រុស អាយុ ១៩ឆ្នាំ
មុខរបរ ជាងភ្លើង ស្នាក់នៅ ខណ្ឌ ពោធិ៍​សែន​ជ័យ
២/ឈ្មោះ ភោគ វីរៈ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ បា​យ៉ាប សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ ។
៣/ឈ្មោះ សឿន ហន ភេទ​ប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាង​ម៉ូតូ ស្នាក់នៅ ផ្សារ​ប៉េសេ សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ។
៤/ឈ្មោះ ជុន ធារ៉ា ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាង​ម៉ូតូ ស្នាក់នៅ ភូមិ​ចំការ​ដូង ខណ្ឌដង្កោ។
ដោយឡែក​ភាគី​រងគ្រោះ​មានឈ្មោះ ចិន ឌី ភេទ​ប្រុស​អាយុ២៥ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ក្នង​នោះ​វត្ថុតាង​ចាប់យក៖
-ម៉ូតូ ម៉ាក​MSX ពណ៍​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1C 6019
-ម៉ូតូ​ម៉ាក Dream C125 ពណ៍​ខ្មៅ ស៊េរី 2014 ពាក់​ស្លាក​លេខ ស្វាយរៀង 1H 8637
-ស្នាប់ដៃ ដែក១ ជា​របស់​ឈ្មោះ ភូ​ន វណ្ណៈ
ប្រភពពី​កម្លាំង​អាវុធហត្ថ​បានអោយ​ដឹ​ហ​ថា​នៅ
វេលា​ម៉ោង ២២និង០០នាទី​យប់ ថ្ងៃទី១៦ខែ​កក្ត​ដា ឆ្នាំ២០១៧ ឈ្មោះ ភូ​ន វណ្ណៈ ហៅ ដូ
បាន​បបួល​មិត្តភក្តិ (ដែលមាន​ឈ្មោះ​ខាងលើ)ទិញ​ស្រា​បៀ អង្គរ ចំនួន ១ កេះ​ផឹក​នៅ​បន្ទប់​ជួល លុះ​ផឹក​អស់​ស្រា​ក៏​បបួលគ្នា​ទៅ​រាំលេង​នៅ​ក្លឹប ហ្លេ​យ៏ ស្ថិតនៅ​កន្លែង​កេ​ី​ត​ហេតុ​ខាង​លេ​ី ក៏​ហៅ​ស្រា​ថូ​មួយឈុត​ទៀត (៦ថូ) លុះដល់​វេលា​ម៉ោង ២៤និង១៥នាទី ស្រាប់តែ​មានរឿង​ឈ្លោះ​គ្នា​នៅ​កន្លែង​រាំ​ជាមួយ​បក្សពួក​មួយក្រុម​ទៀត ដែលមាន​គ្នា​ប្រហែល១០នាក់ ពេលនោះ​បក្សពួក​របស់ខ្លួន​បាននាំគ្នា​វាយ​ទៅ​លេ​ី​បក្សពួក​ម្ខាង​ទៀត ក៏​បណ្ដាល​ឲ្យ​បែកក្បាល ហូរឈាម ភ្លាមនោះ​សន្តិសុខ​ក្លឹប​ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់អោយ​កម្លាំង​ល្បាត អាវុធហត្ថ ខណ្ឌ​សែន​សុខ យកមក​សាកសួរ​នៅ​មូលដ្ឋាន​អហ ខណ្ឌ​សែន​សុខ តែម្ដង​ចំណែក​ភាគី​រងគ្រោះ​ត្រូវបាន​ប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya