ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មួយថ្ងៃៗរក​វិធី​ធ្វើបាប​អូន​រហូត មិន​ទុក​ផ្លូវ​ឲ្យ​អូន​រស់​ផង​ទេ​អី (បណ្តាលអោយ​ឆក់​ស្លាប់​ខ្លួនឯង)

មួយថ្ងៃៗរក​វិធី​ធ្វើបាប​អូន​រហូត មិន​ទុក​ផ្លូវ​ឲ្យ​អូន​រស់​ផង​ទេ​អី (បណ្តាលអោយ​ឆក់​ស្លាប់​ខ្លួនឯង)

កណ្តាល៖ នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧ វេលា​ម៉ោង០៥នាទី​ទៀបភ្លឺ នៅ​ចំណុច​ដីចំការ​ពោត របស់​ឈ្មោះ អេង ចាន់ថា ( ជនរងគ្រោះ)ស្ថិត ភូមិ​ព្រែ​កតា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល។ ជនរងគ្រោះ​ម្នាក់ ឈ្មោះ អេង ចាន់ថា ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅៗភូមិ​ឃុំ កើតហេតុ។ វត្ថុតាង​ចាប់យក៖ អាគុយ៧០អំពែ ចំនួន០១ម៉ាក SAKURA នឹង​ខ្សែលួស​មួយចំនួន និង​ដុំ​អាំង​វិចទ័រ ចំនួន​មួយគ្រឿង ។

តាម​ការឆ្លើយបំភ្លឺ​រប​ស់ ឈ្មោះ ហុង ខន អ្នក​ទៅ​ជួយសង្គ្រោះ​ជនរងគ្រោះ​បានអោយដឹងថា នៅវេលា​ម៉ោង ៥ .០០នាទី ថ្ងៃទី១៧.ខែ កក្កដា ឆ្នាំ២០១៧ គាត់​បាន​កំពុង​ឆក់​កណ្តុរ​ការពារ​មិនអោយ​កណ្តុរ​ចូល​ស៊ី​ពោត​របស់ខ្លួន នៅ​ខាងកើត ដីចំការ​ពោត របស់​ឈ្មោះ​អេង ចាន់ថា (ជនរងគ្រោះ) រួចខ្លួន​បាន​បិទ​ឧបករណ៍​ឆក់ រួច​ដើរ​រើស​កណ្តុរ តាម​ខ្សែលួស ពេលនោះ​បានឃើញ ភ្លើង​ហ្វា​ចាំង​ឡើងលើ​ត្រឹម​ចុង​ពោត ក៏​ស្ទុះ​ទៅ​មើល ឃើញ ឈ្មោះ អេង ចាន់ថា ដួល​ផ្កាប់មុខ​លើ​ខ្សែលួស ហើយ​ខ្លួន​ក៏​យក​ឫស្សី រុញ​ខ្សែលួស​ចេញពី​ជនរងគ្រោះ​ក៏​ឃើញ​នៅមាន​ចរន្ត​ភ្លើង ហើយ​រត់​មក​ដោះ​ក្រចាប់​អាគុយ​ចេញ​នៅ​រោង​របស់គាត់ រួច​ទៅធ្វើ​ចលនា​ដង្ហើម​អោយ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិនមាន​ដង្ហើម បាន​ស្លាប់​បាត់ទៅហើយ រួច​ក៏​ជិៈ​ម៉ូតូ​ទៅប្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ អោយបាន​ដឹង នឹង​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ។
ក្រោយពី​បានទទួល​ព​ត៏​មាន​ផ្នែក​ជំនាញ នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កោះធំ បានទទួល​បញ្ជារ​ពី​លោក​អធិការ ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​បាន​បង្កើត​គណៈកម្មកា​រ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ នឹង​ក្រុមគ្រួសារ​សព ដើម្បី​ពិនិត្យ​កន្លែងកើតហេតុ នឹង ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថា:នៅលើ​ជើង​ខាងឆ្វេង​ពីក្រោម​ជង្គង់​ដល់​ភ្លៅ​មាន​ស្នាម​ឆេះ​ខ្លោច​ខ្មៅ​ប្រវែង ២០ស.ម ទំហំ​ប៉ុន​ខ្សែលួស នៅលើ​ប្រអប់ជើង​ខាងឆ្វេង មាន​ស្នាម​ឆេះ​ខ្លោច​ខ្មៅ​ទំហំ ប៉ុន​ខ្សែលួស ប្រវែង០៨ស.ម នៅ​ម្រាមដៃ​ខាងស្តាំ ផ្នែក​ខាងក្នុង​ម្រាមដៃ​មាន​ស្នាម​ឆេះ​ខ្លោច​ខ្មៅ​ទំហំ​ប៉ុន​ខ្សែលួស ចំនួន៣ម្រាមដៃ ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់ ពាក់ព័ន្ធ​នឹង​ករណី ឃាតកម្ម​ទ្បើ​យ គឺ​ពិតជា​ត្រូវបាន​ខ្សែលួស បំ​ន្លែ​ង​ពី​ចរន្ត​ភ្លើង​អាគុយ​បណ្តាលអោយ​ឆក់​ខ្លួនឯង ប្រាកដ​មែន។
ក្រោយ​ការពិនិត្យ រួច​សមត្ថកិច្ច​បាន ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya