ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង

កណ្ដាល ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង នៅវេលា ម៉ោង២ និង១០នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ យុវជន ២នាក់ បាន​ស្លាប់បាត់​បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈដែល​ពួកគេ កំពុង​ជិះ​ម៉ូតូ តាមផ្លូវ​ជាតិ ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក នៅលើ​ផ្លូវជាតិ​លេខ៦ ចន្លោះ​គីឡូ ម៉ែត្រ​លេខ ២៩-៣០ ស្ថិតក្នុង​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះ​ទី១. ឈ្មោះ ពឿ​ន ហ៊ី អាយុ២៦ឆ្នាំ មាន​ទីលំនៅ ភូមិ​ភ្នំ​តូច ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្តកំពង់ចាម (អ្នកបើករ) និង​ទី២. ឈ្មោះ ស៊ីម សៀន  អាយុ២៤ឆ្នាំ រស់នៅ​ភូមិ-ឃុំ ជាមួយគ្នា ជិះ​ម៉ូតូ​ម៉ាក ស្មាស់​រី​វ៉ូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1O-2475 ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង លុះដល់ ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​បើក​បុក​តែម្ដង (រថយន្ត​បើក​គេចខ្លួនបាត់) ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន ប្រគល់​សាកសព ជនរងគ្រោះ ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ បាន​យក​រក្សាទុក​នៅ​ប៉ុស្តិ​ឫស្សី​ជ្រោយ និង​ស្វែងរក​រថយន្ត​បង្ក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya